ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយ វីដេអូ សកម្មភាព អ្នកនាង យុគ ចិន្តា ត្រូវប្រុសក្មេងឱបថើប ក្នុង
ថ្ងៃខួបកំណើតរួចមក មតិសាធារណជនជាច្រើន ក៏បានលើក យកមកជជែកគ្នា ជុំវិញរឿងនេះ
ដោយអ្នកខ្លះបាន បញ្ចេញមតិរិះគន់ អ្នកបង្ហោះវីដេអូនេះ ថាជារឿងឯកជន មិនគួរណាយកមក
លាតត្រដាងជា សារធារណៈបែបនេះទេ ។ ឯអ្នកខ្លះទៀតគិតថា អ្នកនាង យុគ ចិន្តា មិនមែនជា
ក្មេងបៀមដៃ អត់ចេះគិតគូ វែងឆ្ងាយនោះដែរ ពោលនាងមាន អាយុច្រើនគួរសម ក្នុងការចេះ
ថ្លឹងថ្លែង ក្នុងរឿងស្នេហាផ្ទាល់ខ្លួន ហើយប្រសិនបើអ្នកនាង យុគ ចិន្តា ធ្វើអ្វីឲ្យជ្រុលជ្រោះហួស
ហេតុ ក៏នាងមានការ ទទួលខុសត្រូវខ្ពស់ ក្នុងនាមជា មនុស្សម្នាក់ចេះដឹង មានអ្នកស្រឡាញ់
ចូលចិត្តច្រើន និងឲ្យស័ក្តិសមឈ្មោះជា ពិធីការិនីល្បី ប្រចាំប្រទេសកម្ពុជា ។

ជាក់ស្ដែង ក្រោយពីវីដេអូ ក្នុងថ្លៃខួបកំណើត កាលពីឆ្នាំ២០១២នេះ បែកធ្លាយភ្លាម ហើយធ្វើឲ្យ
មហាជនរិះយ៉ាងដំណំ លើរូបនាង លោក សូល ខូល ជាតារាសម្ដែង មានកេរ្ដិ៍ឈ្មោះ ល្បីល្បាញ
ម្នាក់ និងជាអ្នកថតរូប ដ៏ជំនាញផងនោះ បាននិយាយថា ជាសិទ្ធិផ្ទាល់ខ្លួនរបស់គេទេ គាត់(យុគ
ចិន្តា) មានអាយុក៏ច្រើនហើយ គាត់អាចរកគូបាន ក៏ជួយអបអរគាត់ទៅ ។ គាត់ គឺជាមនុស្ស មាន
បេះដូង មិនមែនថ្មទេ ។

ចំណែកយុវជនដ៏ទៃផ្សេងទៀត បាននិយាយថា មិនគួរយករឿងបុគ្គល មកហែកហួរទេ មនុស្ស
ម្នាក់ៗសុទ្ធ តែចង់បានសេចក្ដី សុខផ្ទាល់ខ្លួន បងចិន្តាចាស់ហើយ ល្មមគិតគូរ ហើយរឿងគូស្រ
ករ។ រីឯតារាសម្ដែង ស្រីល្បីមួយរូប សុំមិនបញ្ចេញឈ្មោះ បាននិយាយថា មិនថាតារាល្បី ឬ
មនុស្សសាមញ្ញទេ អ្នកណាក៏ចង់បាន សេចក្ដីសុខផ្ទាល់ខ្លួនដែរ ។ ត្រឹមតែថើបប៉ុណ្ណោះ មិនបាន
រាំស្រើបស្រាលឯណា..? ម្យ៉ាងគាត់ (យុគ ចិន្តា) មិនមែនអាយុ១៦ឆ្នាំទេ សាមសិបជាងហើយ
ល្មមដល់ពេលហើយ.... ។

តារាសម្ដែងស្រីល្បីឈ្មោះរូបនោះ បានបន្តបែបក្ដៅស្លឹកត្រចៀក និងចំអកអ្នកពូកែរិះគន់ ថា
"អូន..? ចុះបើគេថត ម្ដាយឪពុកអូន...? ឱបគ្នាមកផ្សាយ អូនមានអារម្មណ៍ម៉េចដែរ..?? បងគិត
ថា ជាការពិត តារាល្បីជាមនុស្ស របស់មហាជនអ្នកណា ក៏ចង់ដឹងឮដែរ តែពេលខ្លះ វាហួស
ហេតុពេក.. បងសុំចិត្តថា ផ្សាយអីក៏ផ្សាយទៅ..! តែវាយប្រហារពេក ទទួលយកមិនបានទេ..!"។

តារាសម្ដែងប្រុសម្នាក់ ដែលមានអាជីវកម្មផ្ទាល់ខ្លួន ក្នុងផ្សារទំនើបមួយ បាននិយាយថា "អូ...
វីដេអូឱបថើបសោះហ្នឹង.? មិនមែនវីដេអូសិចឯណា.? មនុស្សគ្រប់រូបតែងតែ មានក្ដីស្រលាញ់
មានស្នេហា តែបងចិន្តា ជាមនុស្សម៉ឺងម៉ាត់ណាស់.. មិនមែនលំៗទេ រឿងស្នេហាកាន់តែប្រយ័ត្ន
ជាងហ្នឹងទៅទៀត..! " ។

ជាការពិត បន្ទាប់ពីបែកធ្លាយវីដេអូនោះមក ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល តែទស្ស
និកជនខ្លះ បែរជានិយាយថា ជារឿងសាមញ្ញៗ។ ប៉ុន្តែរឿងនំខេករបស់នាង ដែលមានរូបអាវ
និងសុដនធំៗ ត្រូវបានគេបញ្ជាក់ថា ចង់និយាយពីភាពរីកចំរើន នៃអាជីវកម្ម កាត់ដេរសម្លៀក
បំពាក់ របស់អ្នកនាង យុគ ចិន្តា ប៉ុណ្ណោះ គ្មានន័យក្នុងផ្លូវ អ្វីផ្សេងនោះទេ..៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

<object width="500" height="400" data="http://www.youtube.com/v/HOYdHFONf1I&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/HOYdHFONf1I&rel=1" /></object>

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល