CamNews

កុមារវ័យ ១៤ឆ្នាំ រកបានមួយម៉ឺន​ដុល្លារ/សប្ដាហ៍ ដោយ​សារ​ជួញដូរ​របស់ "Made in china"

ទើបតែមានអាយុ ១៤ឆ្នាំ ប៉ុន្តែ កុមារា Will Deeth រកបានប្រាក់ មួយម៉ឺនដុល្លារ​ក្នុងមួយសប្ដាហ៍
តាមរយៈការ​លក់​របស់​របរ​ក្មេង​លេង​ដែលផលិត​នៅប្រទេស​ចិន​ នៅលើទំព័រ Ebay។

គេហទំព័រ China Youth Daily បានចុះផ្សាយ​ថា ពុកម្ដាយ​របស់ Will Deeth សុទ្ធតែជាអ្នកជំនួញ
ដែលនាំចូលផលិត​ផលពីចិន។ ថ្ងៃមួយ Will Deeth បានសុំទៅតាម​ពុកម្ដាយ​របស់ខ្លួន ដើម្បីទៅ
លេងប្រទេស​ចិន។ ដោយ​ដឹង​ច្បាស់​អំពីនិស័យ​របស់កូន​ ពុកម្ដាយ​របស់ Will Deeth ក៏​លើកទឹក
ចិត្ត​ឱ្យកូន​ធ្វើជំនួញ។

Will Deeth ប្រាប់ថា ខ្លួន​ទៅលេងប្រទេស​ចិន មិនមែនដើម្បីតែធ្វើជំនួញ​នោះទេ តែក៏ដើម្បី​ទទួល
បានបទពិសោធ​អំពីប្រការ​អស្ចារ្យ​ផ្សេងៗផងដែរ។ គ្រួសារ​របស់ Will Deeth បានទៅទស្សនា
វាំងចាស់ មហា​កំផែង​ និងកន្លែងល្បីៗជាច្រើនផ្សេងទៀតរបស់ប្រទេស​ចិន។

Will Deeth បានជ្រើសរើស​មុខទំនិញ​ជាច្រើន នៅប្រទេស​ចិន ពិសេស​គឺរបស់ក្មេង​លេង ដើម្បី​
នាំចូលទៅកាន់​អូស្ដ្រាលី ហើយ​ដាក់លក់នៅលើទំព័រ eBay។ នៅក្នុងការដាក់លក់ដំបូង Will
Deeth ទទួលបានជោគជ័យដ៏គួរ​ជាទីពេញចិត្ត ដោយសារ​តែវានៅក្នុង​រដូវ​បុណ្យណូអែល។ រយៈ
ពេល ១អាទិត្យ​ Will Deeth រកបានចំណែញមួយម៉ឺនដុល្លារ​អាមេរិក​ ខណៈ​ថ្លៃដើមត្រឹមតែ ២៥០០
ដុល្លារ។

តាមគម្រោង Will Deeth នឹងទិញ​ផ្ទះ​មួយខ្នង​សម្រាប់ខ្លួនឯង នៅមុនអាយុ ១៨ឆ្នាំ។ ប៉ុន្តែ ដើម្បី​
ជោគជ័យ​ធំធេង​ក្នុងពេលអនាគត Will Deeth ក៏​បាននឹកឃើញ​ដល់​ការ​ពង្រីក​ការ​វិនិយោគ​ទៅលើ
មុខ​ជំនួញ​នេះ​បន្ថែមទៀត​។

រឿងរ៉ាវ​របស់ Will Deeth បង្ហាញថា ជោគជ័យ មិនមែនកើត​ឡើងដោយ​ប្រកាន់វ័យនោះទេ ហើយ
វា​កើត​ឡើង​ចំពោះ​តែអ្នកណាដែល​ចេះ​ចាប់យកឱកាស​ល្អប៉ុណ្ណោះ។ តើអ្នកបច្ចុប្បន្ន មានអាយុ
ប៉ុន្មាន ហើយអ្នកបានធ្វើអ្វីខ្លះ និងបានទទួលជោគជ័យ​អ្វីខ្លះ មកដល់ពេលនេះ?

ប្រែសម្រួល ៖ បុត្រា