CamNews

តារា​សម្តែង​​ជើង​ថ្មី លោក ប៊ុន ថេត ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់ ចរាចរណ៍​យប់​មិញ

(ភ្នំពេញ)៖ ពន្លកតារាសម្តែង និងជាតារាបង្ហាញម៉ូដ ទើបលេចឈ្មោះល្បីសន្សឹមៗ លើវិថីសិល្បៈ លោ​ក ប៊ុន ថេត កាលពីយ​ប់​​ថ្ងៃទី១២ ខែមិថុនា បានជួបហេតុការណ៍គ្រោះ​​ថ្នាក់ចរាចរណ៍មួយ ប​ណ្តាល​ឲ្យស្លាប់ ក្រោយពេលបញ្ជូនតាមរថយន្ត ទៅសង្រ្គោះបន្ទាន់ នៅប្រទេសវៀតណាម។

នៅលើបណ្តាញសង្គមហ្វេសប៊ុក និងទំព័រផេកសិល្បករកម្ពុជា របស់លោក​ អ៉ឹម ជីវ៉ា កាលពីប៉ុន្មានម៉ោ​ង​មុននេះ បានបង្ហោះ ដោយការសម្តែងអារម្មណ៍​សោកស្តាយ និងរន្ធត់ចិត្តខ្លាំង បន្ទាប់ពីទទួ​លបានដំណឹង នៃមរណភាព​របស់សិល្បករ ជំនាន់ក្រោយលោក ប៊ុន ថេត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយនេះ។

លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបថតជនរងគ្រោះថា «តារា​សម្តែង និងបង្ហាញម៉ូត ទើបតែរះថ្មី បានទទួលមរណភាព កាលពីយប់មិញ។ តារាសម្តែងនិងបង្ហាញម៉ូត ទើបរះថ្មី គឺលោក ប៊ុនថេត ត្រូវបានរងគ្រោះថ្នាក់ចរាចរណ៍ ហើយយកទៅសង្រ្គោះ នៅប្រទេសវៀតណាម តែដោយរបួសធ្ងន់ធ្ងរពេក ទើបធ្វើឲ្យតារាសម្តែងម្នាក់នេះ បាត់បង់ជីវិតទាំងវ័យក្មេង គួរឲ្យអាសូ និងសោកស្តាយ !»។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិត​ជាងនេះ មិនទាន់ត្រូវបានប្រភពបញ្ជាក់ច្បាស់ នៅឡើយទេ ថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យតារាទើបរះពន្លឺ លោក ប៊ុន ថេត កើតឡើ​ងវេលាម៉ោងប៉ុន្មាន និងទីតាំង នៃកន្លែងកើតហេតុ ស្ថិតនៅម្តុំណានៅឡើយទេ ​ពោលគឺប្រភពគ្រាន់តែបញ្ជាក់ ប្រាប់ពីការស្លាប់តែប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង