នេះគឺជាត្រីមាសទី៣ ជាប់ៗគ្នាហើយ ដែលបរិមាណលក់របស់ iPhone ធ្លាក់ចុះ ប៉ុន្តែ Apple បាន សង្ឃឹមថា iPhone 7/7 Plus នឹងជួយស្តារស្ថានការណ៍នេះ បានប្រសើរឡើងវិញ នៅត្រីមាសក្រោយ។

បើយោងតាមប្រភពព័ត៌មានពី Engadget ក្នុងសេចក្តីប្រកាសរបាយការណ៍លទ្ធផលជំនួញត្រីមាសទី៤ ឆ្នាំ២០១៦ របស់ Apple បរិមាណលក់ iPhone នៅតែបន្តធ្លាក់ចុះ ពោលមានរយះពេល ៣ត្រីមាស ជាប់ៗគ្នាហើយ។ ជាក់ស្តែង Apple លក់បាន iPhone ៤៥,៥លានគ្រឿង (ខ្ពស់ជាងការរំពឹងទុកដែល គិតថានឹងបាន ៤៤លានគ្រឿង), iPad លក់បាន ៩,៣លានគ្រឿង និងកុំព្យូទ័រ Mac បាន ៤,៩លាន គ្រឿង នៅក្នុងត្រីមាសនេះ ពោលវាមានការធ្លាក់ចុះ បើប្រៀបនឹងត្រីមាសដូចគ្នា កាលពីឆ្នាំមុនបន្ត បន្ទាប់គ្នាគឺ ៥,២% សម្រាប់ iPhone, ៦% សម្រាប់ iPad, និង ១៤% សម្រាប់កុំព្យូទ័រ Mac។ Apple នៅតែមិនធ្វើការប្រកាស ពីស្ថានភាពលក់ចេញរបស់ Apple Watch ថាយ៉ាងណានោះទេ? ប៉ុន្តែច្បាស់ ណាស់ដែលថា ភាពពេញនិយមរបស់វា បានធ្លាក់ចុះយ៉ាងខ្លាំង ហើយខាង Apple ផ្ទាល់ក៏បានចាត់វា ចូលក្នុងក្រុម “បណ្តាផលិតផលផ្សេងទៀត” របស់ខ្លួន ដែលរួមមាន ផ្នែករឹង Beats, ឧបករណ៍ស្តាប់ តន្រ្តី iPod និងបណ្តាផលិតផលផ្សេងទៀត។

ជាក់ស្តែង Apple បានដាក់ក្តីសង្ឃឹមលើ iPhone 7/7 Plus នឹងអាចជួយស្តារស្ថានភាព បានប្រសើរ ជាងមុន នៅពេលខាងមុខ។ ពិតណាស់ នៅក្នុងត្រីមាសនេះ iPhone 7/7 Plus ពិតជាពិបាកនឹងជួយរួមចំណែក ក្នុងទិន្នន័យនៃការលក់ចេញ ដោយសារតែវា បានបញ្ចេញលក់នៅលើទីផ្សារ នៅក្នុងដំណាក់ កាលចុងត្រីមាសទៅហើយ។

BBC News ក៏បានឲ្យដឹងថា នាយកប្រតិបត្តិ Apple លោក Tim Cook បានជឿជាក់ជាមួយការឆ្លើយតប មកវិញយ៉ាងវិជ្ជមានរបស់អតិថិជនជាមួយនឹង iPhone 7/7 Plus ក៏ដូចជាតម្រូវការទិញ iPhone ទាំងពីរម៉ូដែលនេះ បានលើសច្រើន បើធៀបនឹងការផ្គត់ផ្គង់។ កត្តានេះ នឹងជួយឲ្យ Apple ទទួលបានវិញនូវការកើនឡើងខ្លាំងបរិមាណលក់ នៅក្នុងត្រីមាសបន្ទាប់៕

- Samsung នឹងសើរើផ្លាស់ប្តូរ តំណែងបុគ្គលជាន់ខ្ពស់ ចំនួន ២០០ នាក់ នៅចុងឆ្នាំនេះ

ប្រែសម្រួល៖ មង្គល
ប្រភព៖ Engadget, BBC News