(បរទេស)៖ Kim Hyun Joong បានឈ្នះក្តីប្រឆាំងនឹងអតីតមិត្តស្រី Ms. A ដែលកើតឡើងពីជម្លោះបង្ករបួសស្នាមនិងការរំលូតកូន។

កាលពីថ្ងៃទី១០ សីហាកន្លងទៅនេះ តុលាការទីក្រុងសេអ៊ូល បានបើកសវនាការរឿងក្តីរវាង Kim Hyun Joong និងអតីតមិត្តស្រី Ms. A ដែលប្តឹងទារជម្ងឺចិត្តពី Kim Hyun Joong ១.៦កោដិវ៉ុន ប្រហែលនឹង១.៤៦លានដុល្លារដោយចោទពី បទបង្ករបួសស្នាម និងធ្វើឲ្យនាងមានវិបត្តិផ្លូវចិត្ត ប៉ុន្តែពេលនេះបែរជាអតីតមិត្តស្រីរបស់តារាប្រុស Kim Hyun Joong ត្រូវតុលាការបង្គាប់ឲ្យសងជម្ងឺចិត្តទៅលោកវិញនូវទឹកប្រាក់ប្រមាណ១០០លានវ៉ុនប្រហែលនឹង ៩១.៤០០ដុល្លារពីបទ បោកប្រាស់ បរិហាកេរ្តិ៍ និងកំហែងទារប្រាក់ដែលរឿងក្តីនេះចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៤ ម្ល៉េះ។

ចុងក្រោយនេះ តាមបណ្តឹងឧទ្ធរណ៍របស់ Kim Hyun Joong តុលាការក៏សម្រេចឲ្យលោកឈ្នះក្តីលើអតីតមិត្តស្រី ប៉ុន្តែពួកគេកំពុងទាមទារសិទ្ធិគ្រប់គ្រងកូនដោយតុលាការមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង