ព័ត៌មានកំសាន្ត ៖ ស្វាមីតារាចម្រៀងស្រីតៃវ៉ាន់ Selina Jen លោក Richard Chang បានគំរាមប្តឹង ទៅលើពាក្យចចាមអារ៉ាមដែលថា ការបែកបាក់រវាងប្តីប្រពន្ធពួកគេ ត្រូវបានបង្កឡើងដោយ វត្តមានរបស់ភាគីទីបី។

ឧស្សាហកម្មកំសាន្តរបស់ប្រទេសចិន បាន ភ្ញាក់ផ្អើលជាខ្លាំង នៅពេល Jen ដែលមានអាយុ 34 ឆ្នាំ និង Richard Chang អាយុ 43 ឆ្នាំ បានប្រកាសថាពួកគេត្រូវបាន លែងលះគ្នាតាម ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ នៅព្រឹកថ្ងៃសុក្រ។

ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានបង្ហាញរូបភាព យូរណាស់មកហើយ របស់អ្នកទាំងពីរ វាគឺដូចជារូបភាពមួយដែលល្អឥតខ្ចោះ របស់ប្តីប្រពន្ធមួយគូនេះ ខណៈព័ត៌មានរស៊ើបចុងក្រោយ របស់ពួកគេ ស្តីពី ការបែកបាក់ នាំមកនូវពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ ។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានលើកឡើងយ៉ាងលឿនពីរឿងចាស់របស់ Chang ដែលបានទៅ KTV ជាមួួយនឹង អ្នកបង្ហាញម៉ូត Jessie Zhuo នៅក្នុងខែ មីនា កាលពីឆ្នាំមុន។ មេធាវី បាននិយាយថា លោកមិនមែនល្អបរិសុទ្ធគ្រប់ដប់នោះទេ ខណៈបញ្ជាក់ថា មនុស្សជាតិច្បាស់ណាស់តែងតែមានកំហុសឆ្គង។ អ្នកទាំងពីរ Chang និង Zhuo បានបដិសេធមិនស្គាល់គ្នាឲ្យស៊ីជម្រៅនោះទេ ខណៈបានលើកឡើងថា យប់ដែលចេញទៅ KTV ពួកគេបានទៅជាមួយនឹងមនុស្សច្រើនគ្នា លក្ខណៈជាក្រុម មិនមែនទៅតែ ២នាក់នោះទេ។

ដោយយោងទៅតាម Apple Daily ហេតុផលផ្សេងៗដែលអាចយកជាការបាន នៃការលែងលះ របស់ប្តីប្រពន្ធមួយគូនេះគឺ ពួកគេគ្មានកូន។ នៅក្នុងកិច្ចសម្ភាសពីមុន Jen និង Chang បានគូសបញ្ជាក់ឲ្យដឹងថា មុខរបួស  Selina Jen ពីករណីគ្រោះថ្នាក់ ឆេះ កាលពីឆ្នាំ ២០១០ នោះអោយពួកគេគឹមិនបានគេងបន្ទប់តែមួយ ជាមួយគ្នាទេនៅពេលដែលពួកគេទើបរៀបការរួច។

កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនរបស់ Jen បានចេញសេចក្តីថ្លែងការណ៍ បដិសេធនូវ ពាក្យចចាមអារាម មួយបាននិយាយថា ការបែកបាក់របស់ប្តីប្រពន្ធមួួយគូនេះ មិនមានអ្វីដែលត្រូវពាក់ពន្ធ័ជាមួយ ភាគីទីបីណាមួយ ឬ រឿងគ្មានកូន របស់ពួកគេឡើយ។

ប៉ុន្តែសេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ឈប់ ពាក្យចចាមអារ៉ាមនោះទេ ផ្ទុយទៅវិញ ការរំពឹងទុកជាច្រើនទៀត ត្រូវបានរើឡើងសារជាថ្មី ជាមួយប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនបាន ចោទប្រកាន់ថា Chang មិនបានសូវជាចុះសំរុង ជាមួយនឹង ឳពុកក្មេក របស់លោក និងសមាជិក ពីរនាក់ផ្សេងទៀតរបស់ S.H.E. នោះទេ។

- អាន ៖ Selina Jen ពីក្រុមល្បី S.H.E ប្រកាសលែងលះប្តី តាម Facebook នាំឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង

បើតាមរបាយការណ៍ My Paper បញ្ជាក់ កិច្ចសម្ភាសន៍ Jen កាលពីឆ្នាំ ២០១០ នាងបំភ្លឺឲ្យដឹងថា បទពិសោធន៍ ដែលក្បែរនឹង ស្លាប់បានធ្វើឲ្យមានការបាក់បែក រវាងឳពុករបស់នាងនឹង ប្តីរបស់នាងផងដែរ ជាដំបូងនាងបានស្តីបន្ទោសឳពុករបស់នាង សម្រាប់ការអនុញ្ញាត ឲ្យថតកុន ដែលទទួលរងនូវគ្រោះថ្នាក់ផ្ទុះភ្លើងឆេះ ដែលប៉ះចំ ៥៤ ភាគរយនៃ រាងកាយរបស់នាង។ នាងមានអារម្មណ៍ឈឺចាប់ នៅពេលឪពុករបស់នាងមិនបានស្តីបន្ទោស ឬ ស្វែងរកការពិតពីអ្នកដែល ទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះទេ។

ក្រោយមកនាងបានសារភាព ថានាងបាន ខុសទៅនឹង ការចងគំនុំ នៃអារម្មណ៍ ឈឺចាប់ទាស់នឹងឪពុករបស់នាង ហើយនាងក៍សម្រេចចិត្តសំរុលសំរួល ជាមួយគាត់ឡើងវិញ។ ប៉ុន្តែការបែកបាក់គ្នារវាង បុរសជាឪពុក និងស្វាមីរបស់នាង មិនអាចផ្សះផ្សាបានទេ៕

ប្រែសម្រូល ៖ គន្ធា

ប្រភព ៖ asiaone