យានយាន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ KIA ដែលល្បីល្បាញខ្លាំងទូរទាំងប្រទេសកូរ៉េខាងត្បូង និងទទួលបានការឆ្លើយតបយ៉ាងកក់ក្ដៅពីបណ្ដាដៃគូរ ទីផ្សារប្រកួតប្រជែង លើពិភពលោក អំពីការរចនាម៉ូតដ៏ទំនើប ពេលនេះសូមដាក់តាំងបង្ហាញពីស្នាដៃស៊េរីថ្មីមួយគ្រឿងទៀតហើយគឺ Kia GT ស៊េរីឆ្នាំ ២០១៦។

ម៉ូដែល Kia GT ស៊េរីឆ្នាំ ២០១៦ គឺជាប្រភេទរថយន្ដម៉ូត ដែលត្រូវក្រុមហ៊ុន ធ្វើការឧទ្ទេសនាម លើទីផ្សារតាំងពីឆ្នាំ ២០១១ មកម្លេះ បន្ទាប់ពីមានការសម្រេចជោគជ័យទាំងស្រុង លើទីផ្សារប្រកួត ប្រជែង ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន បានណែនាំជាថ្មីបន្ដទៀត ជាមួយនឹង ជំនាន់ក្រោយ ដែលបានរៀបចំខ្លួនជាស្រេច ក្នុងការវាយលុកទីផ្សារខាងមុខនេះ ។

មាសភាពដ៏អស្ចារ្យរបស់រថយន្ដ មិនថា ផ្នែកខាងក្នុងឬខាងក្រៅនោះទេ ម៉ូដែលនេះត្រូវបានបំពាក់មកជាមួយ នូវភាពទំនើប រលើបរលោង និងបរិក្ខាកាន់តែប្រណិតថែមទៀត ។ ដើម្បីឆ្លើយតបទៅនឹងទីផ្សាររថយន្ដ ដែលមានភាពខុសប្លែកពីគេនោះ ម៉ូដែលនេះ ក៏មានការច្នៃម៉ូត ទ្វារជាលក្ខណៈ ភ្លោះ ដែលមានភាពទាក់ទាញ។

មិនត្រឹមតែមានរូបរាងស្រស់សង្ហាតែប៉ុណ្ណឹងនោះទេ បើសូម្បីតែ កម្លាំងម៉ាស៊ីន ម៉ូដែលមួយនេះ គឺប្រើកម្លាំង ៦ ម៉ាស៊ីន ខ្នាតរង្វាស់ ៣.០ Liter និង ប្រើប្រអប់លេខអូតូ ត្រូវនឹង ៦ លេខ ។ ប៉ុន្ដែសូមបញ្ជាក់ថា ម៉ូដែលនេះ នៅមិនទាន់មានការបង្ហាញពីតម្លៃនៅឡើយទេ ស្របពេល នឹងគម្រោងគឺ គ្រោងនឹង ចេញមុនឆ្នាំ ២០១៦ ខាងមុខនេះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 2016topcars