CamNews

ចាប់ខ្លួន​ យុវជនពីរនាក់ រំលោភស្ដ្រី ជនជាតិ អូស្ដ្រាលីម្នាក់ មួយហើយ មួយទៀត

ព្រះសីហនុ ៖ កម្លាំងនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្ដព្រះ សីហនុ បានឃាត់ខ្លួនបុរស វ័យក្មេងពីរនាក់ ពាក់ព័ន្ធទៅនឹងការបង្អក ស្រាទៅលើស្ដ្រី ជនជាតិ អូស្ដ្រាលី​ម្នាក់ រួច ហើយចាប់រំលោភនាង រហូតបានសម្រេច កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

យោងតាមរបាយការណ៍របស់នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដព្រះ សីហនុ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ សារិទ្ធ សិទ្ធី អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិក នៅហាងបារាំង យីហោ​វ៉ៃគីគី  ស្ថិតនៅភូមិ ៤ និងជនសង្ស័យទី២ឈ្មោះគួយ ពៅ អាយុ ១៦ឆ្នាំ ជាបុគ្គលិកហាង ដូចគ្នានិងស្នាក់នៅ ក្នុងហាងតែម្ដង ។

ដោយឡែកស្ដ្រីរងគ្រោះ ជាជនជាតិអូស្ដ្រាលី អាយុ២២ឆ្នាំ មុខរបរ ជាទេសចរណ៍ ស្នាក់នៅបឹងកាឡូរី ផាតលិច ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា មុនពេល កើតហេតុ ខណៈដែលស្ដ្រីរងគ្រោះមានអាការៈ ស្រវឹងបាត់ ស្មារតី ស្រាប់តែជនល្មើសទាំង ពីរនាក់ ឆ្លៀតឱកាសទៅចាប់រំលោភបាន សម្រេចទាំងពីរនាក់ ដោយឈ្មោះសារិទ្ធ សិទ្ធី រំលោភបានចំនួន២លើក និងឈ្មោះគួយ ពៅ រំលោភបានមួយលើក ។

តាមរបាយការណ៍ដដែលក្រោយពីមាន ករណីនេះកើតឡើង និងក្រោយពីដឹងខ្លួនស្ដ្រី រងគ្រោះ បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច ពេលនោះ ស្នងការនគរបាលខេត្ដព្រះសីហនុ លោក ឧត្ដមសេនីយ៍​ជួន ណារិន្ទ បានបញ្ជាឱ្យ ការិយាល័យជំនាញ ចុះទៅធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ទៅការឃាត់ខ្លួនជន សង្ស័យទាំងពីរនាក់ ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល