ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ម្ចាស់បទ "សៀមរាបបណ្តូលចិត្ត" លោក ជុំ លីណូ បន្ទាប់ពីស្ងប់ស្ងាត់ពីទី ផ្សារចម្រៀង អស់រយៈពេលជិតពីរខែ នាចុងឆ្នាំ២០១៤ ដោយសារជាប់បំរាមមិនឱ្យ ចេញដើរផ្លូវឆ្ងាយមកនោះ ឥឡូវតារាប្រុសរូបនេះ បានប្រកាសចេញមុខ ជាថ្មីឡើងវិញ ក្នុងការចេញ ច្រៀង តាមបណ្តាកម្មវិធី ខនសឺតនានា ទាំងការប្រគំតន្រ្តី នៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាលខេត្ត ជិតឆ្ងាយមួយចំនួន។

បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤នេះ តារាចម្រៀងប្រុសចូលចិត្ត ប្រើស្ទីលរាំបែបក្រម៉ិចក្រម៉ើម លោក ជុំ លីណូ បាននិយាយឱ្យដឹងថា ចូលដល់ដើមឆ្នាំ២០១៥ ភ្លាម លោកបានចាប់ផ្តើម ទទួលយកនូវការចេញចម្រៀង តាមខេត្ត និង ការប្រគំតន្រ្តីមួយចំនួន របស់ស្ថានីយទូរទស្សន៍ក្នុងស្រុក។ ទន្ទឹមគ្នានេះដែរ បច្ចុប្បន្នក៏កំពុងមានគេទាក់ទងហៅ លោកចេញទៅច្រៀង និង សម្តែងនៅក្រៅប្រទេស ទៀតផង។

លោក ជុំ លីណូ និយាយថា "បាទ បង ! ឥឡូវនេះ ខ្ញុំកំពុងចាប់ផ្តើម ទទួលយកការចេញច្រៀង ឡើងវិញ ដើម្បីបម្រើដល់អារម្មណ៍ ទស្សនិកជនអ្នកគាំទ្រ។ ក្នុងនោះខ្ញុំក៏មានបទចម្រៀងថ្មីៗ ព្រមជាមួយនិងក្បាច់រាំពិសេសៗត្រៀមសម្តែង និងច្រៀងជូនបងប្អូន មហាជនទស្សនា..!"។
អតីតតារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ លោក ជុំ លីណូ បានបញ្ជាក់ថា ការងារសិល្បៈរាល់ថ្ងៃនេះ គឺមានការមមាញឹកឡើងវិញ ព្រោះកំពុងមានបណ្តាក្រុមហ៊ុននិងទូរសទ្សន៍មួយចំនួន បានហៅលោកច្រៀងតាមកម្មវិធីប្រគំតន្ត្រី ទាំងនៅក្នុងក្រុងភ្នំពេញ និងចេញទៅតាមខេត្តជិតឆ្ងាយនានា។

លោក ជុំ លីណូ បានបង្ហើបប្រាប់ឱ្យដឹង ពីគម្រោងចេញទៅច្រៀង នៅលើទឹកដីប្រទេសមហាអំណាច សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។ ប៉ុន្តែលោកមិនបានបញ្ជាក់ ប្រាប់ឱ្យដឹងច្បាស់អំពីពេលវេលា ដែលនឹងចេញ ទៅពេលណានោះទេ។

យ៉ាងណាមិញ តារាចម្រៀងប្រុសជូរមុខ របស់ផលិតកម្មដាមិនលោក ជុំ លីណូបានដាក់ក្តីសង្ឃឹមថា និងទទួលបានការគាំទ្រ បន្ថែមពីសំណាក់ទស្សនិកជន គ្រប់ស្រទាប់វ័យ ពិសេសគឺមិត្តៗ យុវ័យដែលតែងបន្តគាំទ្រលោក តាំងពីដើមមក។ ក្នុងនោះលោក ជុំ លីណូ ក៏បានសម្តែងពីទឹកចិត្តអរគុណ ដល់មហាជន ដែលតែនៅបន្តការគាំទ្រ រូបលោករហូតមក៕

ផ្្តល់សិទ្ធដោយ ៖ ដើមអម្ពិល