លោក Nicholas Tse និង Cecilia Cheung បានបញ្ជប់ទំនាក់ទំនងជាគូសា្វមីនិងភរិយា។
បើយោងតាមសម្តីរបស់អ្នកគ្រប់គ្រងនាង Cheung បានអោយដឹងថា នាងបានទទួល
សំបុត្រជាផ្លូវការដោយបានលែងលះជាមួយនិងលោក Tse កាលពីថ្ងៃអាទិត្យ និងតាម
របាយការណ៏Hong Kong Media។
លោក Nicholas Tse និង នាង Celilia Cheung រួមទាំងកូនៗទាំងពីរនាក់

នេះជាសញ្ញាដែលបញ្ជាក់ថា ចំណងស្នេហាដែលមានរយៈពេល៦ឆ្នាំនេះគឺត្រូវបញ្ជប់។ គូ
ស្នេហ៏មួយគូរនេះបានលួចរៀបការស្ងាត់ៗនៅឯប្រទេសភីលីពីន ក្នុងឆ្នាំ២០០៦ខណៈពេល
ដែលឪពុកម្តាយទាំងសងខាងមិនបានដឹងលឺ។ គូស្នេហ៏មួយគូរនេះត្រូវបានគេចាត់ទុក ជា
គូស្នេហ៏ដ៏ផ្អែមល្អែមរបស់ Hong Kong នាពេលនោះ ហើយអាពាហ៏ពិពាហ៏របស់អ្នកទាំង
ពីរមានចំណងស្នេហ៏យ៉ាងស្អិតរមួត ជាពិសេសនៅពេលដែលនាង Cheung បានផ្តល់កំណើត
ដល់កូនប្រុសរបស់គេទាំងពីរនាក់ Lucas (ឆ្នាំ២០០៧) និង Quintus (២០១០)។ ប៉ុន្តែអ្វីៗបាន
ប្រែប្រួលនៅក្នុងឆ្នាំ២០១១នេះ នៅពេលដែលពួកគេបានថតរូបប្តីប្រពន្ធយ៉ាងអស្ចារ្យនៅពីមុខ
សាធារណៈជនយ៉ាងច្រើនកុះករ និងបានប្រកាសថាពួកគេនឹងចែកផ្លូវគ្នារួមទាំងចែកសិទ្ធក្នុង
មើលថែកូនៗ នៅឆ្នាំបន្ទាប់។ ទោះបីកម្មវិធីនៅតែបន្ត តែពួកគេទាំងពីរនាក់បានរៀបរាប់យ៉ាង
ល្អិតល្អន់ដែលជាមូលហេតុពួកគេចែកផ្លូវគ្នាចាប់តាំងពីបានប្រកាស។ ទោះបីជាយ៉ាងណាក៏ដោយ
Edison Chen ដែលជាមិត្តដ៏សិ្នទ្ធស្នាលនិងបានជួបប្រជុំជាមួយនាង Cheung នៅលើយន្តហោះ
ក្នុងឆ្នាំ២០១១ ដែលជាអ្នកនិយាយពាក្យចចាមអារាមនេះឡើងទាក់ទងនិងបញ្ហាលែងលះនេះ
ថ្មីៗនេះ ក្នុងកម្មវិធីទូរទស្សន័មួយ គាត់បាននិយាយថា ខ្ញុំគ្មានបាននិយាយអ្វីនិងធ្វើអ្វីនោះទេ។
គាត់បានបន្ថែមថា៖ ខ្ញុំមិនជឿថា ខ្ញុំជាអ្នកបំបែកបំបាក់ពួកគេទាំងពីរនាក់នោះទេ ហើយខ្ញុំក៏គ្មាន
គំនិតបែបនេះដែរ ដូច្នេះអោយខ្ញុំចូលរួមសោកស្តាយផងចំពោះរឿងនេះផង៕

ដោយ៖ ចាន់ណា
ប្រភព៖ channelnewasia