ព័ត៌មានអន្តរជាតិ ៖ អង្គការ សុខភាពពិភពលោក The World Health Organisation (WHO) បានចេញ សេចក្តីប្រកាសព្រមានអោយដឹងថា ករណីផ្ទុះឡើងនូវ ជម្ងឺអាសន្នរោគ ពិភពលោក Ebola ចេញពីតំបន់ អាហ្វ្រិកខាងលិច អាចនឹងមានផលប៉ះពាល់ ដល់មនុស្សលើសពី ២០,០០០ នាក់ នេះបើតាមការអោយ ដឹងពីទំព័របរទេស ។

ប្រភពដដែលបន្តអោយដឹងថា វីរុសអាសន្នរោគមួយនេះ អាចនឹង ឆ្លង រាលដាលលើសពី ១០ ប្រទេស ផ្សេងទៀត ក្រៅពីប្រទេស ដែលឆ្លងនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែ ភ្នាក់ងារ សុខភាព អង្គការ សហប្រជាជាតិ ផ្តល់ជាដំបូន្មានអោយដឹងថា អាចធ្វើការប្រយុទ្ធប្រឆាំងបាន តាមរយៈ ការ ហាមប្រាមការធ្វើដំណើរ និង រឹតត្បិតច្រកចេញចូល នៅតាមបណ្តាព្រំប្រទល់ដែនជាដើម ។

ផ្ទុយមកវិញ លោក Bruce Aylward មន្រ្តីអង្គការ សុខភាពពិភពលោក បាន ឆ្លើយ តបអោយដឹងថា ការ ហាម បម្រាមក្នុងការធ្វើដំណើរ ក៏ដូចជា ពាណិជ្ជកម្ម វាពិតជាមិនអាចទៅរួចនោះទេ ច្បាស់ ណាស់ ពិត ជាមិនអាចទៅរួចនោះទេ ក្នុងការទប់ស្កាត់ ការសាយភាយនូវ វីរុស ដោយនៅក្នុងនោះ លោកអ្នកខ្លួនឯង ទេដែលអាចជាប់ទាក់ទិន និងឆ្លងនូវមេរោគបានយ៉ាងងាយស្រួល បើសិនណា ពិតជាមានការធ្វើដំណើរ បានន័យថា នោះលោកអ្នក បានធ្វើអោយខ្លួនឯង ធ្លាក់ចូលទៅបញ្ហាច្បាស់ណាស់ ។

គួរបញ្ជាក់ ចាប់តាំងពីមានការផ្ទុះឡើងនូវជម្ងឺ អាសន្នរោគប្រភេទនេះ នៅក្នុង នោះ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មានករណីឆ្លង ជាង ៣០០០ ករណីហើយ ស្របពេលដែល ជន រងគ្រោះ លើសពី ១៥០០ នាក់ ស្លាប់បាត់បង់ជីវិត ដោយសារតែការវាយប្រហារ វីរុស អាសន្នរោគ ដ៏សាហាវមួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ