ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte បានគម្រាម ថាចង់បំបែកខ្លួន ចេញពីអង្គការសហប្រជាជាតិ ក្រោយពីអង្គការមួយនេះ បានធ្វើការរិះគន់ទៅនឹងចំណាត់ការក្តៅ របស់លោក ពាក់ព័ន្ធទៅនឹងការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀន ថាជាឧក្រិដ្ឋកម្មប្រឆាំងទៅនឹងច្បាប់ អន្តរជាតិ ។

អគ្គរដ្ឋលេខាធិការ អង្គការ សហប្រជាជាតិ លោក បាន គីមូន (ឆ្វេង) ប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte (ស្តាំ)

លោក Duterte ឲ្យដឹងថា លោកអាចនឹងស្នើទៅចិន ឬ ក៏សមាជិកប្រទេសតំបន់អាហ្វ្រិក ឲ្យបង្កើត ឡើងនូវអង្គការថ្មីមួយផ្សេងទៀត មិនត្រឹមតែប៉ុណ្ណោះ លោក Duterte ក៏បានចោទប្រកាន់អង្គការ សហប្រជាជាតិ ពីភាពបរាជ័យទៅលើ បញ្ហាភារវកម្ម ភាពអត់ឃ្លាត និងការបញ្ចប់ភាពមានជម្លោះ ជាដើម (ការប៉ះទង្គិច)។ គួររំឮកថា ប្រធានាធិបតី ហ្វីលីពីនថ្មី លោក Duterte ដែលបានជាប់ឆ្នោត កាលពីអំឡុងខែ ឧសភា នោះ បានសម្រេចអនុវត្តន៍ច្បាប់ប្រហារជីវិត ទៅលើក្រុមឧក្រិដ្ឋជនជួញ ដូរគ្រឿងញៀន សាជាថ្មី ក្នុងគោលបំណងលុបបំបាត់ ពាណិជ្ឋកម្មទីផ្សារខ្មៅងងឹតមួយនេះ ។

ដោយឡែក អង្គការសហប្រជាជាតិ ដដែលបានធ្វើការថ្កោលទោស ចំណាត់ការរបស់លោក ថាជា ការរំលោភបំពានសិទ្ធមនុស្ស។ គួរបញ្ជាក់ថា ចាប់តាំងពី ប្រធានាធិបតី ហ្វីលីពីនថ្មី លោក Duterte ជាប់ឆ្នោត ពីថ្ងៃទី ៩ ឧសភា មក នោះ ឧក្រិដ្ឋជន គ្រឿងញៀន ៩០០ នាក់ ត្រូវបានកាត់ទោស ប្រហារជីវិត ។

គួរបញ្ជាក់ថា សប្តាហ៍កន្លងទៅនេះ អ្នកជំនាញអង្គការសហប្រជាជាតិ ២រូប ថ្កោលទោស ចំណាត់ ការលោក Duterte ពាក់ព័ន្ធនឹងការសម្លាប់ ឧក្រិដ្ឋជន គ្រឿងញៀន ឲ្យដឹងថា ជាការរំលោភបំពាន សិទ្ធមនុស្សធ្ងន់ធ្ងរ ដែលជាឧក្រិដ្ឋកម្ម ប្រឆាំងទៅនឹង សិទ្ធមនុស្សជាតិ នៃច្បាប់អន្តរជាតិផ្ទាល់តែ ម្តង ។ ប្រតិកម្ម ប្រឆាំងទៅនឹង មន្រ្តីអង្គការសហប្រជាជាតិ (UN) ២រូបខាងលើ លោក Duterte ថា អោយចំៗកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ឲ្យដឹងថា "ឆ្គួតសុទ្ធ" មន្រ្តីទាំងពីរនាក់នោះ មាន បានគិត បានរាប់មនុស្សអត់ដឹងអីសោះរាប់ពាន់នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពល គ្រឿងញៀនក្នុងប្រទេសដែរឬទេ ។

ជាការពិត ខ្ញុំមិនចង់ប្រមាថអ្នកនោះទេ ប៉ុន្តែ ពួកយើងនឹងធ្វើការពិចារណា ក្នុងការដកខ្លួនចេញពី បេក្ខភាព ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ។ បើលោកនៅតែរឹងទទឹង និងមិនដឹង ខុសត្រូវ ចឹងតែ យើងខ្ញុំ (ហ្វីលីពីន) មានតែចាកចេញ ។ ចូរដកយើងចេញពីអង្គការ (UN) របស់អ្នកទៅ ពិតណាស់ (UN) គ្មានបានធ្វើអ្វីទាល់តែសោះ។ លោក Duterte បន្តទៀតថា គួរតែ សងត្រលប់មកវិញនូវ ការចូលរួមចំណែករបស់យើង (ហ្វីលីពីន) ដូច្នេះ យើងអាចចាកចេញបាន ។ លោក Duterte បានធ្វើការរិះគន់ចំៗ ដល់អង្គការសហប្រជាជាតិ ឲ្យដឹងថា បរាជ័យក្នុងការប្រយុទ្ធប្រឆាំង ភាពអត់ឃ្លាត ភារវកម្ម និង បរាជ័យក្នុងការបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលបានសម្លាប់ជនស៊ីវិល អស់រាប់ពាន់នាក់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី