CamNews

ខឹងបបួលស្រី ទៅរួមភេទ មិនបាន ដកកាំភ្លើង បាញ់ឡើងលើ មួយគ្រាប់ ផ្អើលសមត្ថកិច្ច ខណ្ឌចំការមន

ភ្នំពេញ៖ មានហេតុការណ៍ ភ្ញាក់ផ្អើលមួយបង្ក ដោយជន មិនស្គាល់ អត្តសញ្ញាណម្នាក់ បានដកកាំភ្លើង បាញ់ ឡើង លើ ចំនួនមួយគ្រាប់ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច ខណ្ឌចំការមន កាលពីវេលា ម៉ោង១ និង៣០នាទី រំលង អាធ្រាតឈានចូល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅចំណុចមុខភោជនីដ្ឋាន កុលាប បូកគោ ផ្លូវលេខ ៩៥ ស្ថិតក្នុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

តាមការឲ្យដឹងពី សន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតសេ១២៥ មួយ គ្រឿង ពាក់ស្លាកលេខខេមរៈភូមិន្ទ ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ៩៥ ទិសដៅពីជើង ទៅត្បូង លុះដល់ ចំណុច ខារ៉ាអូខេកូឡាបបូកគោ ស្រាប់តែបុរសម្នាក់នោះឈប់ម៉ូតូហើយបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក មួយ ដើម ចេញពីចង្កេះរួចបាញ់ចំនួន ១គ្រាប់ឡើងលើមេឃ ជាការលំហែកាយ របស់គេ បន្ទាប់មកជនបង្ក បាន ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលឈឹងតែម្តង។

ក្រោយមានការផ្ទុះអាវុធ ខាងលើនេះ ប្រជាពលរដ្ឋរស់នៅជិតនោះភ័យ តក់ស្លុត បានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ នឹងស្រាវជ្រាវតាមចាប់ជនបង្កនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ទាក់ទិននឹងការផ្ទុះអាវុធមួយគ្រាប់នេះកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានសន្និដ្ឋានថា  ទំនងបង្កឡើងដោយសារជនបង្កបបួលស្រី ទៅដេកជាមួយមិនបាន ខឹងសម្ប៉ា ក៏ដកកាំភ្លើងបាញ់ បន្ធូរអារម្មណ៍តែម្តងទៅ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល