ភ្នំពេញ៖ គ្រាន់តែគ្រោះថ្នាក់ចរាចរ បន្តិចបន្តួចរវាងម៉ូតូនិងរថយន្ត បានបង្កជាជម្លោះ ពាក្យសម្តីស្វែង
រកការអន្តរា គមន៍ខ្វែងខ្វាត់ និងដកកាំភ្លើងសំញែង ជាការគំរាមទៅភាគី ជម្លោះថែមទៀត ដោយមិន
ព្រម ចរចាដោះស្រាយ គ្នាទៅតាមនីតិវិធីឡើយ។ តើពេលណាទើបពលរដ្ឋខ្មែរឈប់ស្រឡាញ់វប្បធម៌
អន្តរាគមន៍ និងប្រើចុងអាវុធ ដោះស្រាយ បញ្ហា។

ជម្លោះពាក្យសម្តី រហូតប្រើកាំភ្លើងសំញែងដាក់គ្នា ធ្វើឲ្យផ្អើលអស់ អ្នកដំណើរខាងលើនេះ បានកើត
ឡើងនៅវេលា ម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ស្ថិតនៅកែងផ្លូវព្រះមុនីវង្សមុខ
សកលវិទ្យាល័យជាតិ គ្រប់គ្រង។

បើតាមសាក្សីដែលឃើញហេតុការណ៍ខាងលើ បានរៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា
រឿងរ៉ាវគ្រោះថ្នាក់ចរាចរខាងលើ បានធ្វើឲ្យរូបគាត់ហួសចិត្ត និង ស្ទើរស្រក់ទឹកភ្នែកក្នុងនាម រូបគាត់
ជាពលរដ្ឋខ្មែរ។

បុរសជាសាក្សី ដែលសូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ
មានបុរសម្នាក់ជិះម៉ូតូសង់ពណ៌ខ្មៅវ័យប្រមាណជា២០ឆ្នាំ ជិះម៉ូតូតាមបណ្តោយផ្លូវព្រះមុនីវង្សពីជើង
ទៅត្បូង លុះដល់ចំណុច កើតហេតុស្រាប់បានប៉ះទង្គិច ជាមួយរថយន្តលុច្សស៊ីសមួយគ្រឿង ស៊េរី
៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-3767។

សាក្សីរូបនេះបានបន្តទៀតថា ក្រោយប៉ះទង្គិចគ្នា បុរសជាភាគីជិះម៉ូតូ បានស្រែកថា បុរសជាអ្នកជិះ
រថយន្តវ័យ ប្រហែល៣០ឆ្នាំ បានវាយទៅលើខ្លួន តែបុរសជាភាគីរថយន្តបានប្រកែកថា រូបគាត់មិន
បានវាយនោះទេ។

ក្រោយពេលប្រកែកគ្នារហូតតឹងសរសៃកហើយនោះ បុរសភាគីខាងម៉ូតូបានទូរស័ព្ទហៅបងប្អូន និង
ក្រុមគ្រួសារ ខ្លួនមកកាន់កន្លែង កើតហេតុប្រកែកគ្នា ស្ទើរក្លាយជាអំពើហិង្សា។ ក្រោយពេលប្រកែក
គ្នាដោយ គ្មានដំណោះ ស្រាយ ហើយនោះ បុរសជាម្ចាស់រថយន្ត ដែលមានអាយឌីនៅជាប់នឹងខ្លួន
ផងនោះ បានទាញយកកាំភ្លើងខ្លី របស់ខ្លួនមក សៀតនឹងចង្កេះសំញែងទៅភាគីម្ខាងទៀត។

ជម្លោះព្រោះ គ្រោះថ្នាក់ចរាចរដែលផ្តើមតាំងពីម៉ោង ៨ និង៣០នាទី រហូតដល់ម៉ោង ៩ និង១៥នាទី
យប់ ដំណោះ ស្រាយនៃជម្លោះរបស់ភាគីទាំងពីរមិនទាន់មានដំណោះស្រាយនោះទេ។

បុរសដែលឃើញហេតុការណ៍ហើយទូរស័ព្ទមកប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទាំងយប់បាន
សម្តែងការ សោកស្តាយយ៉ាងខ្លាំងចំពោះបាតុភាពខាងលើ ក្នុងនាមជាខ្មែរដូចគ្នាមិនព្រមស្វែងរក
ការដោះស្រាយ ដោយសន្តិវិធី និង អត់ឱនគ្នាឲ្យបានខ្ពស់ បែរជាប្រើវប្បធម៌អន្តរាគមន៍ និងយក
កាំភ្លើងមកសំញែង ជាទង្វើផ្ទុយនឹងច្បាប់ទៅ វិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល