CamNews

Vevo ណែនាំទូរស័ព្ទថ្មី V7 កាមេរ៉ា Selfie 24 មេហ្គាភិចសែល

បន្ទាប់ពី ម៉ូដែល V7+ ពេលនេះ Vevo នឹងនាំមកនូវម៉ូដែលមួយផ្សេងទៀត ដែលមិនមាន (+) អាចហៅបានថា V7 ដែលមានលក្ខណ៖ពិសេសអាចថតSelfie បានយ៉ាងច្បាស់។

Vivo V7 បំពាក់ដោយកាមេរ៉ាមុខ 24  មេហ្គាភិចសែល,  អេក្រង់ FullView និង អាចប្រើស៊ីមពីរ ព្រមទាំងអាចបន្ថែមកាត microSD បានទៀតផង។

អេក្រង់ V7 មានសមាមាត្រ 18: 9 ដែលទីផ្សារទូរស័ព្ទសព្វថ្ងៃកំពុងពេញនិយម និងមានគុណភាពបង្ហាញរូបភាពកំរិត HD+, 1440 x 720 ភិចសែល។ វាជាប្រភេទអេក្រង់ IPS LCD និងអង្កត់ទ្រូងគឺ 5.7 "។

ចំពោះបន្ទះឈីប Vivo V7 មានកំលាំងស៊ីភីយូ Cortex A53 ចំនួន 8  ដែលមានល្បឿន 1,8 GHz ជា Chipset Qualcomm Snapdragon 450 ។ កាមេរ៉ាខាងក្រោយទំហំ 16 មេហ្គាភិចសែល f / 2.0 aperture រួមជាមួយ LED flash ។ RAM ទំហំ 4 GB ហើយមានទំហំផ្ទុក 32GB ផងដែរ។

Vivo V7 ដំណើរការដោយ Funtouch 3.2 ដែលមានមូលដ្ឋានលើ Android Nougat 7.1 និងត្រូវបានបំពាក់ដោយថាមពលថ្ម 3,000 mAh ។

Vivo នឹងដាក់លក់ V7 របស់ខ្លួន ទៅក្នុងទីផ្សារសកលទាំងអស់ ចាប់ផ្តើមពីប្រទេសឥណ្ឌូនេស៊ីមុនគេនូវថ្ងៃនេះ។ វាត្រូវបានផ្តល់ជូននូវជំរើសពណ៌ Matte Black ឬ Gold និងមានតំលៃប្រមាណ 300 ដុល្លារ ៕

ប្រភពប្រែសម្រួលពី៖ GSMarena