ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប្រទេសបែលហ្ស៊ិក បានបង្ហាញឲ្យដឹងនូវឈ្មោះជនសង្ស័យទី ២ ដែលបានបំផ្ទុះគ្រាបបែកអត្តឃាតនៅឯអាកាសយានដ្ឋានក្រុងព្រុចសែលគេមានឈ្មោះថា Najim Laachraoui ហើយអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា DNA របស់ជនសង្ស័យរូបនេះ ត្រូវបានរកឃើញនៅទីតាំង វាយប្រហារភារវកម្ម កណ្តាលទីក្រុង ប៉ារីស ប្រទេស បារាំង កាលពីអំឡុងខែវិច្ឆិកា ចុងឆ្នាំ ២០១៥ កន្លងទៅនេះ។

គួររំឮកថា ព័ត៌មានបែកធ្លាយពីរឿង DNA លើកនេះ អាចដឹងឮទៅបាន បន្ទាប់ពី ជនសង្ស័យ ៣នាក់ ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួននៅក្នុងទីក្រុង ព្រុចសែល ពីបទជាប់ពាក់ព័ន្ធ ការវាយ ប្រហារ បំផ្ទុះគ្រាប់បែកកាលពីថ្ងៃអង្គារនេះ។ ព្រះរាជអាជ្ញាឲ្យដឹងថា ការចាប់ឃាត់ខ្លួនជន សង្ស័យទាំងនេះ គឺជា ប្រតិបត្តិការតែមួយជាមួួយនឹងការវាយឆ្មក់ចាប់ជនសង្ស័យនៅប៉ារីស កាលពីថ្ងៃព្រហស្បត្តិ៍ ដែល នាំ ឲ្យគម្រោងផែនការវាយប្រហារភារវកម្មរបស់គេបរាជ័យ ច្រើនជាងនេះទៅទៀត ក៏មានជនសង្ស័យ ផ្សេងទៀត ដែលត្រូវបានគេមានជំនឿជាក់ថានៅក្រុមតែមួយនោះ ត្រូវ បាន ចាប់ឃាត់ខ្លួន នៅក្នុងប្រទេស បែលហ្ស៊ិក អាល្លឹម៉ង់ និង បារាំង ។ របាយការណ៍ បញ្ជាក់ឲ្យ ដឹងថា ជនរងគ្រោះ ៣១ នាក់បានស្លាប់បាត់បង់ជីវិត ពីការវាយប្រហារភារវកម្មបំផ្ទុះគ្រាប់បែកនៅ ទីក្រុង ព្រុចសែល កាលពី ថ្ងៃអង្គារកន្លងទៅនេះ ។ការវាយប្រហារភារវកម្ម កក្រើកក្រុង ព្រុចសែលលើកនេះមានការវាយប្រ ហារ ឡើង រយៈពេលត្រឹមតែ ១ថ្ងៃក្រោយ បន្ទាប់ពីមានការចាប់ឃាត់ ខ្លួនជនសង្ស័យ វាយប្រហារ ភារវកម្មនៅទីក្រុងប៉ារីស ជនសង្ស័យ Salah Abdeslam នៅទីក្រុង ព្រុចសែល ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី