ភ្នំពេញ)៖ នារីវ័យក្មេងផឹកទំនងស្រវឹងខ្លាំង បានប្រឹងបើករថយន្តម៉ាក Lexus RX-350 ទៅផ្ទះ ប៉ុន្តែមិនទាន់ដល់ផង ស្រាប់តែបើកទៅធ្លាក់លូទឹកស្អុយ បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាំងកណ្តាលអាធ្រាតនៅម៉ោងជាង២ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ ត្រង់ចំណុចផ្លូវលេខ៧០ កែងនិងផ្លូវឆ្ពោះទៅផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់អង្គភាព Fresh News ថា ពួកគាត់គេបានឮសំឡេងមួយយ៉ាងខ្លាំង ស្ថិតនៅជាប់និងផ្លូវលេខ៧០ ធ្វើឲ្យពួកគាត់ រស់នៅក្បែរនោះនាំគ្នាចេញមកមើល តើជាសំឡេងអ្វី។ ពេលពួកគាត់ចេញមកមើលស្រាប់តែ ឃើញរថយន្ត Lexus Rx350 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-5767 បានធ្លាក់លូបាត់ទៅហើយ បន្ទាប់មកមាននារីវ័យក្មេងម្នាក់ ជាអ្នកបើករថយន្ត មានអាការៈស្រវឹង បានប្រឹងបើកទ្វារចេញមកក្រៅ ទាំងភ័យស្លន់ស្លោ រួចបានស្រែកហៅឲ្យគេជួយ តែពុំមានរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តធ្ងន់ធ្ងរតែប៉ុណ្ណោះ។

បន្ទាប់មកនារីវ័យក្មេងនោះ បានទូរស័ព្ទហៅគ្នាមកទទួលយក ទៅផ្ទះបាត់ដោយបានបន្សល់ទុកតែ រថយន្ដដែលធ្លាក់លូនោះ នៅកន្លែងទៅក្នុងកើតហេតុតែប៉ុណ្ណោះ។

សម្រាប់រថយន្តត្រូវបានសាច់ញាតិ ហៅរថយន្តស្ទួចមកស្ទួច យកទៅជួសជុលដោយខ្លួនឯង៕

នារីវ័យក្មេងម្នាក់ទំនងស្រវឹងខ្លាំងបើករថយន្ត Lexus RX-350 ធ្លាក់លូទឹកស្អុយ សំណាងល្អគ្មានរបួស

Posted by Fresh News Photo on Tuesday, January 5, 2016

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី