បាងកក៖ របាយការសិក្សាមួយរបស់បារំាង បាន ផ្សាយនៅថ្ងៃពុធ ទី០២ ខែតុលា ថា ចំនួនប្រជា
ជននៅក្នុងពិភព លោក នឹងកើនឡើងដល់ ៩,៧ពាន់លាននាក់ ពីចំនួនក្នុងពេលបច្ចុប្បន្ននេះចំនួន
៧,១ពាន់លាននាក់ ហើយនៅប្រទេសឥណ្ឌា កំណើនប្រជាជននឹងកើនឡើងលើសចំនួនប្រជាជន
ចិន ខណៈប្រទេសនេះ ជាប្រជាជាតិមានប្រជាជនច្រើនជាងគេមួយដែរនោះ។

យោងតាមគេហទំព័របាងកកប៉ុស្តិ៍បានចេញផ្សាយថា របាយការណ៍ប្រចាំឆ្នាំ ដែលចេញដោយវិទ្យា
សា្ថនសិក្សាខាង ប្រជាសាស្រ្តបារំាង (Ined) ថា ចំនួនប្រជាជននឹងអាចកើនឡើងដល់ ១០ ទៅ១១
ពាន់លាននាក់ ក្នុងពិភពលោក នៅចុងបញ្ចប់នៃសតវត្សរ៍ទី២១។

ការព្យាករណ៍នេះ គឺស្របគ្នាផងដែរ ជាមួយនឹងការព្យាករណ៍របស់អង្គការសហប្រជាជាតិ ធនាគារ
ពិភពលោក និង វិទ្យាស្ថានធំៗផ្សេងទៀត។ របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីខែ
មិថុនា កន្លងទៅនេះបានឲ្យដឹងថា ចំនួនប្រជាជននៅក្នុងសាកលលោក នឹងកើនឡើងដល់ ៩,៦
ពាន់លាននាក់ នៅឆ្នាំ២០៥០ ហើយប្រជាជនដែល មានអាយុ ៦០ឆ្នាំ និងលើស៦០ឆ្នាំ នឹងហក់
ឡើងពីចំនួន ៨៤១លាននាក់ ក្នុងពេលបច្ចុប្បន្ន ទៅដល់ ២ពាន់លាន នាក់ ក្នុងឆ្នាំ២០៥០ និងជិត
៣ពាន់លាននាក់ក្នុងឆ្នាំ២១០០។

របាយការណ៍ Ined បានឲ្យដឹងថា ទ្វីបអាហ្វ្រិក នឹងក្លាយជាតំបន់មួយ នៃចំនួនមួយភាគបួន ដែល
មានចំនួនប្រជា ជនច្រើនជាងគេ ក្នុងពិភពលោក សម្រាប់ឆ្នាំ២០៥០ ជាមួយនឹងប្រជាជនចំនួន
២,៥ពាន់លាននាក់ គឺកើនឡើង ជាង២ដង ខណៈបច្ចុប្បន្នមានតែ ១,១ពាន់លាននាក់។

អ្នករៀបរៀងរបាយការណ៍ម្នាក់ បាននិយាយថា ទ្វីបអាម៉េរិក នឹងមានប្រជាជនចំនួនមួយពាន់លាន
នាក់ នៅឆ្នាំ២០ ៥០ ជាមួយនឹងអ្នករស់នៅប្រក្រតីចំនួន ១,២ពាន់លាននាក់ ដែលក្នុងពេលបច្ចុប្បន្ន
មានតែ ៩៥៨លាននាក់។

ចំណែកនៅទ្វីបអាស៊ីវិញ ចំនួនប្រជាជននឹងកើនឡើងដល់ចំនួន ៤,៣ពាន់លាននាក់ ទៅ ៥,២ពាន់
លាននាក់ នៅ ឆ្នាំ២០៥០។ សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិនមានប្រជាជនច្រើនជាងគេក្នុងពិភព
លោក គឺមានចំនួន ១,៣ពាន់ លាននាក់ ហើយប្រទេសដែលតាមពីក្រោយមានឥណ្ឌាចំនួន ១,២ពាន់
លាននាក់ សហរដ្ឋអាម៉េរិក ៣១៦,២លាន នាក់ ឥណ្ឌូនេស៊ី មាន ២៤៨,៥លាននាក់ និងប្រទេសប្រេ
ស៊ីលមានចំនួន ១៩៥,៥លាននាក់។

កំណើននៅឆ្នាំ២០៥០ នឹងធ្វើឲ្យប្រទេសឥណ្ឌា មានចំនួនប្រជាជនច្រើនជាងគេ គឺចំនួន ១,៦ពាន់
លាននាក់ ចំណែកប្រទេសចិនធ្លាក់មកចំណាត់ថ្នាក់ទី២ មានចំនួន ១,៣ពាន់លាននាក់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល