CamNews

អ៊ុំ គន្ធា ទទួលស្គាល់ថា ខ្លួនកើតអេដស៍ ១២ឆ្នាំ និងទទូចសុំចិត្តទស្សនិកជន កុំរើសអើង

ភ្នំពេញៈ អតីតតារាចម្រៀងយេៗ ធ្លាប់មានភាពលេចធ្លោ តាមរយៈការស្លៀកពាក់ សិចស៊ី អ្នកនាង អ៊ុំ គន្ធា ថ្មីៗនេះ បានចេញមុខទម្លាយ អាថ៌កំបាំង និងរឿងរ៉ាវផ្ទាល់ ខ្លួនរបស់នាង ជាសាធារណៈ ប្រាប់មហាជនដោយនាង បាននិយាយទាំងទឹកភ្នែកថា នាងបានផ្ទុកមេរោគអេដស៍ ១២ឆ្នាំហើយ ដោយនៅក្នុងនោះ កូនជាទីស្រលាញ់ របស់នាងម្នាក់ ក៏មានឆ្លងជំងឺនេះ ផងដែរ ។

តារាចម្រៀងមានឈ្មោះ បោះសំឡេង អ្នកនាង អ៊ុំ គន្ធា បានចេញមុខទម្លាយ អាថ៌កំបាំងក្នុងចិត្ត និងការឈឺចាប់ប្រាប់ ទស្សនិកជន ជាសាធារណៈ នៅលើកញ្ចក់ទូរទស្សន៍ ETV ទាំងអារម្មណ៍ក្តុកក្តួល ទឹកភ្នែកហូរជោកថ្ពាល់ថា នាងធ្លាប់មានវិប្បដិសារី ខ្លាំងណាស់ ជំងឺអេដស៍ ធ្លាប់ធ្វើឲ្យនាង ចុះចាញ់ គ្រប់យ៉ាង គ្មានកំលាំងតស៊ូអ្វីទៀត ព្រោះតែក្តីអស់សង្ឃឹម ក្នុងជីវិត រហូតដល់នាង ត្រូវធ្លាក់ខ្លួនដុនដាប ដូចទស្សនិកជនធ្លាប់ បានឃើញស្រាប់ រាល់ថ្ងៃនេះ ។

អតីតតារាចម្រៀង ដែលធ្លាប់មានភាព ឡូយឆាយលុយ ចាយមិនខ្វះ អ្នកនាង អ៊ុំ គន្ធា បានស្រដីឲ្យដឹងទៀតថា "ដោយសារតែជំងឺអេដស៍ ធ្វើឲ្យខ្ញុំបាត់បង់គ្រប់យ៉ាង នៅពេលខ្ញុំដឹងថា ខ្ញុំកើតអេដស៍ ខ្ញុំពិតជាខ្លាច ហើយក៏ព្យាយាមបិទបាំងវា ព្រោះតែមិនចង់ឲ្យ ទស្សនិកជនដឹង ហើយមើលងាយនិង ខូចចិត្តដោយសារខ្ញុំ កន្លងមកខ្ញុំធ្លាប់ ស្អប់ខ្ពើមខ្លួនឯង ខ្លាំងណាស់ ខ្ញុំរស់នៅជាមួយជំងឺនេះ និងការឈឺចាប់ អស់រយៈពេលជាង ១០ឆ្នាំ..! "។

អ្នកនាង គន្ធា បានប្រាប់ឲ្យដឹងទៀតថា នៅទីបំផុតកំលាំងចិត្ត ក៏បានវិលមករកនាងជាថ្មី បន្ទាប់ពីនាងបានទទួលការ យកចិត្តទុកមើលថែពីអង្គការ អេចហ្វេស និងធ្វើការនៅទីនោះ ។ មិនតែប៉ុណ្ណោះ ក៏មានសប្បុរសធម៌ ចេញមុខជួយទំនុក បម្រុងកូនៗ នាងទៀត ទើបធ្វើឲ្យជីវភាព នាងងើបផុត ពីការលំបាក ហើយធ្វើឲ្យនាងវិល មកផ្តើមជីវិតថ្មី នៅលើវិថីសិល្បៈ បែបនេះ ។

នៅក្នុងនោះ តារាចម្រៀងរូបនេះ ក៏បានទទូចសុំចិត្ត ទស្សនិកជន ទាំងទឹកភ្នែកថា" ខ្ញុំសុំចិត្តទស្សនិកជន កុំរើសអើងស្អប់ខ្ពើមខ្ញុំអី..! ជីវិតខ្ញុំពិតជា លំបាកណាស់ ខ្ញុំបាត់បង់ការងារសិល្បៈ ក៏ដោយសារជំងឺនេះ ។ មិនតែប៉ុណ្ណោះ សូម្បីតែកូនដែល ជាកែវភ្នែកខ្ញុំម្នាក់ ក៏បានឆ្លងជំងឺនេះដែរ ហេតុដូច្នេះខ្ញុំចង់សុំចិត្ត ទស្សនិកជនពុកម៉ែ បងប្អូន និងតាមបណ្តាស្ថានីយ ទូរទស្សន៍ទាំងអស់ សុំមេត្តាកុំរើសអើងខ្ញុំអី ផ្តល់ឱកាសឲ្យខ្ញុំ បានឡើងច្រៀង ដើម្បីរកចំណូល និងផ្តើមជីវិតថ្មីផងចុះ...!"៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល