រតនគិរី៖ ស្ត្រីម្នាក់ក្នុងចំណោម ២ទៅ៣នាក់ បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ត្រង់ចំណុចបឹងតំបន់សាងសង់ វារីអគ្គីសនីទី១ ស្ថិតក្នុងភូមិអូរជុំ ឃុំអូរជុំ ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ច មូលដ្ឋានស្រង់សាកសពឡើង គោកបានហើយ បន្ទាប់ពីរុករក ក្នុងទឹកអស់ជាច្រើនម៉ោង។

បើតាមសាក្សី ក្បែរកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញ មនុស្ស២ទៅ៣នាក់ ដោយអ៊ុំទូកម្នាក់មួយៗ ក្នុងផ្ទៃបឹងតំបន់ខាងលើ ប៉ុន្តែអ្នកអ៊ុំទូកផ្សេងទៀត បានឡើងគោកត្រឡប់ទៅផ្ទះមុន សល់ស្ត្រីរងគ្រោះ នៅក្នុងបឹង ម្នាក់ឯង។

អធិការរង នគរបាលស្រុកអូរជុំ លោក ហុង គឹមសេង ប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះលង់ទឹកស្លាប់នោះមាន ឈ្មោះ ហែម ថុណា អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅមួយកន្លែង ឈ្មោះ តាស្នា ស្ថិតនៅភូមិអូរជុំ ឃុំអូរជុំ (ក្បែរកន្លែងកើតហេតុ) និង មានប្តីឈ្មោះ ឡេង រវៀល ជនជាតិគ្រឹង អាយុ៣០ឆ្នាំ មុខរបររត់តាស៊ី និង មានកូនប្រុស២នាក់ ក្នុងបន្ទប់ មានទីលំនៅស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ។

លោកអធិការរង ប្រាប់បន្តទៀតថា ស្ត្រីរងគ្រោះលង់ទឹកស្លាប់ ខាងលើនេះ បានធ្លាក់ពីលើទូក តាំងពីព្រលប់ ថ្ងៃទី១១ ខែកុម្ភៈ មកម្ល៉េះ ហើយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការស្វែងរក សាកសពដោយបោះយុថ្ការរាវរក ក៏ជាប់អាវយឺតដៃវែង ជនរងគ្រោះដែលមានចំងាយពី ច្រាំងប្រហែល២០ម៉ែត្រ និងមានជម្រៅទឹក៤ទៅ៥ម៉ែត្រ ហើយបានស្រង់សាកសព ឡើងគោករួចរាល់នៅ វេលាម៉ោង១និង៤០នាទី រសៀលថ្ងៃនេះ(ថ្ងៃទី១២ ខែកុម្ភៈ) ដោយសាកសពនោះមានសំលៀក បំពាក់ខោវែង អាវវែង។

លោកអធិការរង ហុង គឹមសេង បានបញ្ជាក់ឲ្យដឹងទៀតថា តាមការត្រួតពិនិត្យ ជាក់ស្តែង សាកសពពិតជាលង់ទឹក ស្លាប់ដោយខ្លួនឯង ព្រោះពុំមានស្លាកស្នាមអ្វីលើរាងកាយនោះទេ ហើយក៏បានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល