ថ្មីៗនេះ Apple ទើបតែធ្វើការបញ្ចេញនូវរបាយការណ៍ ស្តីពីស្ថានភាពជំនួញ នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០១៤ របស់ខ្លួន។ តាមរយះរបាយការណ៍នេះ ក្រុមហ៊ុន ទទួលប្រាក់ចំណូលបានសរុប ៥៧,៦ ពាន់លានដុល្លារ គឺជាចំនួនច្រើនជាងគេបំផុត តាំងពីដើមរៀងមក សម្រាប់ Apple ក្នុង មួយត្រីមាស។ វាបានកើនឡើង ៥,៦% បើធៀបនឹងត្រីមាសដូចគ្នា កាលពីឆ្នាំមុន និងកើនឡើង ខ្លាំងដល់ទៅ ៥៣,៦% បើធៀបនឹងត្រីមាសមុននេះ។

ផលចំណេញរបស់ក្រុមហ៊ុន ដែលទទួល ក្នុងរយះពេល ៣ខែកន្លងមកនេះគឺ ១៣,១ ពាន់លាន ដុល្លារ គឺស្មើនឹងត្រីមាសទី១ ឆ្នាំ២០១៣ និងបានកើនឡើង ៧៤,៦% បើធៀបនឹងត្រីមាស មុន នេះ។ យោងតាមលទ្ធផលខាងលើនេះ យើងឃើញថា Apple នៅតែមានការរីកចំរើនទៅមុខ បើទើបីជាកំរិតនៃការកើនឡើងនោះ វាយឺត បើប្រៀបជាមួយនឹង មួយឆ្នាំមុន។

Apple បានប្រកាសឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៤ នេះ ក្រុមហ៊ុនលក់ iPhone បាន សរុបទាំងអស់ចំនួន ៥១ លានគ្រឿង ហើយចំនួននេះ បានផ្តល់ដល់ក្រុមហ៊ុន នូវប្រាក់ចំណូល សរុបចំនួន ៣២,៥ ពាន់លានដុល្លារ ។ ចំនួនលក់ចេញរបស់ iPad ក៏ច្រើនខ្លាំងដែរ គឺលក់បាន ចំនួន ២៦ លានគ្រឿង ហើយប្រាក់ចំណូល បានពីការលក់ Tablet ទាំងអស់នេះ មានចំនួន ១១,៥ ពាន់លានដុល្លារ។ ចំណែក iPod វិញ គឺបានបន្តធ្លាក់ចុះខ្លាំង ពោលគឺត្រីមាសនេះ លក់ បានចំនួនតែ ៦លានគ្រឿង ប៉ុណ្ណោះ បើធៀបនឹងចំនួន ១២,៧ លានគ្រឿង កាលពីត្រីមាសទី១ ឆ្នាំ ២០១៣។ ក្នុងចំនួននេះ បានផ្តល់ប្រាក់ចំណូលដល់ Apple បានតែ ៩៧៣ លានដុល្លារ តែ ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte