CamNews

គួរអោយអាណិត ក្មេងប្រុសកេងប្រវ័ញ្ចកំលាំងពលកម្ម រហូតដល់ស្លាប់

Kuala Lumpur ៖  ក្មេងប្រុសម្នាក់ត្រូវបានគេសន្មត់ថា កេងប្រវ័ញ្ចកំលាំងពលកម្មរហូត
ដល់ស្លាប់ បន្ទាប់ពីក្មេងប្រុសម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងស្ថិត
នៅក្នុងប្រទេសម៉ាឡេស៊ីដែលមានឈ្មោះថា  Universiti  Kebangsaan  Malaysia  ។

បើតាមភ្នាក់ងារប៉ូលីសរបស់ប្រទេសនេះ  បានអោយដឹងថា  ពួកគេក៏កំពុងតែព្យាយាមបញ្ជាក់នូវ
អត្ថសញ្ញាណរបស់ក្មេងប្រុសនោះ   ក៏ដូចជាស្វែងរកនូវអត្តសញ្ញាណរបស់ក្រុមគ្រួសារក្មេងប្រុស
នោះ ដើម្បីធ្វើការបញ្ជាក់អះអាង ពីមូលហេតុចម្បងអ្វីដែលបណ្តាលអោយក្មេងប្រុសនោះស្លាប់។

មន្រី្តប៉ូលីសរបស់ប្រទេសនេះ បានបង្ហាញរូបថតក្មេងប្រុសដែលបានស្លាប់បាត់បង់ជីវិតរូបនោះ

លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ភ្នាក់ងារប៉ូលីសម្នាក់ បានអោយដឹងថា ៖​​  ក្រុមការ
ងារយើងខ្ញុំទើបតែទទួលបានព័ត៌មានមួយនេះ  ក្រោយពីក្មេងប្រុសម្នាក់នោះ  ត្រូវបានបញ្ជូនទៅ
កាន់បន្ទប់សង្គ្រោះបន្ទាន់ កាលពីអំឡុងម៉ោង  8:15  នាទីព្រឹក  ដោយបុរសម្នាក់  នឹងនារីពីរនាក់
ផ្សេងទៀត​​ តាមរយៈឡានមួយគ្រឿង។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសម្នាក់នោះ បានសន្លប់បាត់បង់ស្មារតីទៅហើយ ស្របពេលដែលគេ
បានបញ្ជូនមកដល់មន្ទីរពេទ្យ  រីឯអ្នកដែលនាំគេមកកាន់មន្ទីរពេទ្យ  ក៏បានបើកឡានចេញទៅវិញ
ដោយមិនបានបញ្ជាក់អត្តសញ្ញាណអ្វីនោះទេ  ។ លុះក្រោយមក  មិនបានប៉ុន្មានផង  បើតាមសម្តី
របស់លោកវេជ្ជបណ្ឌិតបានអោយដឹងថា  ក្មេងប្រុសបានស្លាប់បាត់បង់ជីវិតទៅហើយ  ទោះបីក្រុម
ការងារខិតខំប្រឹងប្រែងជួយគេអោយអស់ពីសមត្ថភាពក៏ដោយ។

រូបក្មេងប្រុសដែលរងគ្រោះដោយកម្លាំងពលកម្ម តែមិនមែនជារូបក្មេងប្រុសដែលរៀបរាប់នៅ
ក្នុងអត្ថបទនេះទេ

ទន្ទឹមនឹងពេលនេះដែរ បើតាមរបាយការណ៍ក៏បានបន្ថែមអោយដឹងថា​  ក្មេងប្រុសនោះត្រូវបានគេ
រកឃើញស្លាកស្នាម   ក៏ដូចជា ស្នាមជាំពេញរាងកាយទាំងអស់​  ដែលវាជាសារមួយចង្អុលបង្ហាញ
អោយឃើញថា  ក្មេងប្រុសនេះគឺជាជនរងគ្រោះ  ក្នុងការប្រើប្រាស់កំលាំងពលកម្មហួលហេតុ  ក៏
ដូចជា  បានរកឃើញនូវការរងរបួសយ៉ាងធ្ងន់ធ្ងរ  នៅត្រង់ពោះរបស់គេផងដែរ ។  តែមកទល់នឹង
ពេលនេះ ប៉ូលីសមិនទាន់បានបញ្ជាក់ច្បាស់នូវឡើយទេ  ពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នោះ
ដោយករណីមួយនេះ វាកំពុងតែស្ថិតនៅក្នុងការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Yourhealth