ភ្នំពេញ៖ តារាសម្តែង និងជាចៅកែសំអាងការវ័យក្មេង កញ្ញា លី ច័ន្ទសីហា បានបង្ហើបថា បច្ចុប្បន្ននេះមានគេទាក់ទង ចាស់ទុំ (ឪពុក-ម្តាយ) របស់នាង ចង់ចូលស្តីដណ្តឹងជាថ្មីម្ដងទៀត បន្ទាប់ពីផ្ដាច់ពាក្យពីគូដណ្ដឹងចាស់ អស់រយៈពេលជិត២ឆ្នាំមក ។ ប៉ុន្តែត្រង់ចំណុចនេះ នាងមិនទាន់ ឆ្លើយយល់ព្រមនៅឡើយទេ។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៤ស្រីស្រស់វ័យក្មេង និងជាថៅកែសំអាងការ កញ្ញា លី ច័ន្ទសីហា បានប្រាប់ឱ្យដឹងថា សម្រាប់សិល្បៈ ក្នុងស្រុកសព្វថ្ងៃនេះ ពុំសូវរវល់ទេ ព្រោះនាងបានផ្អាកការសម្តែង មួយរយៈមកហើយ។ ខណៈដែលបច្ចុប្បន្ន នាងមមាញឹកខ្លាំង លើអាជីពរកស៊ីផ្ទាល់ខ្លួនខាងក្រៅ ពោល គឺមុខរបរសំអាងការរបស់នាង។

កញ្ញា លី ច័ន្ទសីហា បាននិយាយបន្តថា "ខ្ញុំបានផ្អាកសិល្បៈ មួយរយៈមកហើយ បើនិយាយទៅជិតពីរឆ្នាំ តែមិនមែនមានន័យថា ខ្ញុំលាឈប់ ពីសិល្បៈទាំងស្រុកនោះឡើយ គឺគ្រាន់តែរយាលឆ្ងាយជាងមុនបន្តិច ដោយសាររវល់ជាប់ដៃ មើលការខុសត្រូវ លើសំអាងការ និងមានគ្រោង ចេញទៅសម្តែង នៅក្រៅប្រទេសជាបន្តទៀត "។

ដោយឡែកទាក់ទង និងបញ្ហាគូជីវិតស្នេហាផ្ទាល់ខ្លួ នត្រូវបានតារាស្រីកញ្ញា លី ច័ន្ទសីហា បង្ហើបថា នាងកំពុងតែគិតគូររឿងនេះដែរ ព្រោះអាយុ កាន់តែច្រើន(ចាស់)…..! ។ ម្យ៉ាងទៀតរាល់ថ្ងៃនេះក៏មានគេទាក់ទងចង់ចូលស្តីដណ្តឹងដល់ចាស់ទុំ ។ ប៉ុន្តែនាងមិនទាន់សម្រេចចិត្តយល់ ព្រម ជ្រើសរើយយកនណាម្នាក់ ធ្វើជាគូអនាគតនៅឡើយទេ។

សីហា បាននិយាយទៀតថា ពេលនេះលោកឪពុក និងអ្នកម្តាយរបស់នាង ក៏បានគិតគូរ និងសួរនាំ ចំពោះរឿងគូអនាគតនេះ ព្រោះបច្ចុប្បន្នមាន គេទាក់ទងជាមួយពួកគាត់ ហើយសុំចូលស្តីដណ្តឹងទៅតាមប្រពៃណី។ ប៉ុន្តែទោះបីជាយ៉ាងណានាង នៅពុំទាន់ឆ្លើយថាយល់ព្រម ទៅតាម សំណើររបស់គាត់ទេ ព្រោះខ្លាចជាន់រងើកភ្លើងស្នេហ៍ចាស់ គឺចាំមើលទៅមុខបន្តិចទៀតសិន។ បុរសដែលមានបំណងចូលដណ្តឹង តាមរយៈឪពុក ម្តាយ ត្រូវបាន សីហា ប្រាប់ថា ជាអ្នករស់នៅក្នុងស្រុកខ្មែរ ហើយស្គាល់ឪពុកម្តាយរបស់នាង។ ចំណែកនាងផ្ទាល់ ពុំទាន់បានឃើញមុខ និងស្គាល់ ច្បាស់នៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល