CamNews

សូមសរសើរ ឧកញ៉ាម្នាក់ ដែលពូកែរកកន្លែងលាក់ទុករបស់ខុសច្បាប់ឃើញ!

(ត្បូងឃ្មុំ)៖ រោងចក្រផលិតក្ដាបន្ទះ នៅក្បែរទីប្រជុំជនស្រុកមេមត់ (តំបន់ឆ្កែអើត) ដែលគេស្គាល់ថាជារបស់ ឧកញ៉ា ឈន ថារី ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឡោមព័ទ្ធតាំងពីយប់រហូតដល់ព្រឹកទើបព្រះរាជអាជ្ញា ដោយមានក្រឡាបញ្ជី ជាតំណាងចូលត្រួតពិនិត្យ ដោយសង្ស័យថា មានស្តុកឈើល្មើសច្បាប់។

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គេឃើញកម្លាំងសមត្ថកិច្ចចម្រុះ​ដឹកនាំដោយ ​លោកក្រឡាបញ្ជី​របស់ព្រះរាជអាជ្ញា​មួយរូប ចូលទៅឆែកឆេរ រោងចក្រផលិតក្ដាបន្ទះខាងលើ តែរហូតមកដល់វេលាម៉ោង​ជាង១១ថ្ងៃត្រង់នេះ គេនៅមិនទាន់ដឹង​ពីលទ្ធផល យ៉ាងណានៅឡើយទេ។

សមត្ថកិច្ចនៅកន្លែងចុះឆែកឆេរមួយរូប បានបង្ហើបអោយដឹងថា កាលពីយប់ថ្ងៃទី១២ កុម្ភះ គេឃើញរថយន្តសាំង​យ៉ុងដឹកឈើ​ចំនួនពីរ គ្រឿងបានដឹកឈើនៅលើផ្លូវជាតិលេខ៧ក្នុងទិសដៅពីស្រុកស្នួលមកស្រុកមេមត់ ហើយពេលសមត្ថកិច្ច​ហៅ​ត្រួតពិនិត្យ រថយន្តទាំងពីរ គ្រឿងនេះមិនបានឈប់ទេគឺបើករត់មកចូលទីតាំងរោងចក្រផលិតក្ដាបន្ទះខាងលើនេះ ហើយ​ដោយពេល​យប់មិនហ៊ានចូលត្រួតពិនិត្យ ទើបសមត្ថកិច្ច​ធ្វើការ ឡោមព័ទ្ធ​ទីតាំងនេះ រហូតដល់​ព្រឹកទើបសុំដី​កាលពីព្រះរាជ​អាជ្ញាចូលឆែកឆេរតែម្ដង។

តាមការពិនិត្យគឺនៅក្នុងរោងចក្រ ខាងលើគេឃើញមានឈើព្រៃប្រភេទខ្លុង ត្បែងជាច្រើនដែល​ម្ចាស់នាំយកមក​សំរាប់​ផលិត​ក្ដាបន្ទះ។ មន្ត្រីមួយរូបបានបង្ហើបអោយដឹងក្រៅផ្លូវការថា រោងចក្រនេះជារបស់ឧកញ៉ាឈន ថារី តែគាត់បានជួល​ទៅអោយ​ជនជាតិចិនធ្វើអាជីវកម្ម តែនៅក្នុងច្បាប់​គឺអនុញ្ញាត​អោយយកឈើ​ប្រភេទដើមអាកាស្យា ដើមស្វាយ ដើមស្វាយចន្ទី និងដើម​កៅស៊ូធ្វើជាវត្ថុធាតុដើម​សំរាប់ផលិត តែនេះបែរជាគេកាប់ឈើ​ពីព្រៃយកមក​ផលិតទៅវិញ។

ពាក់ព័ន្ធការចូលឆែកឆេរខាងលើ រហូតមកដល់ថ្ងៃត្រង់នេះ ក្រឡាបញ្ជីបានដកឃ្លាទៅពិចារណា ដោយមិនទាន់មាន​ចំណាត់ការ​យ៉ាងណា នៅឡើយនោះទេ។ បើមានព័ត៌មានថ្មី អង្គភាព Fresh News នឹងធ្វើការផ្សាយលំអិតបន្ថែមទៀត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី