អង្គែ គឺជាប្រភេទនៃជំងឺស្បែកក្បាល ដែលបណ្តាលមកពីការរីកលូតលាត់នៃបាក់តេរី និងផ្សិត
ផ្អួរ (ទុកសក់ឱ្យនៅសើមយូរពេក) នៅលើស្បែកក្បាល បង្កឱ្យស្បែកក្បាលកើតមានអង្គែ។ តើ
ស្បែកក្បាល របស់អ្នកកំពុងតែ កើតមានអង្គែ មែនដែរ ឬទេ? ខាងក្រោមនេះ គឺជា វិធីងាយៗ
មួយចំនួន ដើម្បីកំចាត់អង្គែ និង ធ្វើឱ្យស្បែកក្បាលមានក្លិនក្រូចអូប និង មានសុខភាពល្អ។

១/ ក្រូចឆ្មារ៖ មានផ្ទុកនូវសារធាតុអាស៊ីត ដែលព្យាបាលនូវជំងឺអង្គែស្បែកក្បាល និងរមាស់
ស្បែកក្បាល។ វិធីព្យាបាល ប្រើទឹកក្រូចឆ្មារសុទ្ធ យកមកម៉ាស្សា លើស្បែកក្បាលរបស់អ្នក
ទុករយៈពេល ២ ទៅ ៣នាទី បន្ទាប់មក លាងសំអាតសក់ និង ស្បែកក្បាលរបស់អ្នក ជាមួយ
នឹងសាប៊ូកក់សក់ ជាការស្រេច។ ធ្វើបែប ជារៀងរាល់ថ្ងៃ រហូតដល់ បាត់អង្គែ នៅលើស្បែក
ក្បាលរបស់អ្នក។

វិធីមួយទៀត អ្នកលាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ជាមួយនឹងប្រេងដូង ៥ស្លាបព្រាបាយ
កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើសក់ និង ស្បែកក្បាលរបស់អ្នក បន្ទាប់មក យកក្រណាត់
ឬ កូនកន្សែង រុំជុំវិញ សក់របស់អ្នក ទុកមួយយប់ រួចលាងសំអាតសក់ និង ក្បាលរបស់អ្នក
ចេញនៅពេលព្រឹក។

២/ ប្រទាលកន្ទុយក្រពើ៖ ជាឱសថដ៏ស័ក្តិសិទ្ធិសំរាប់ផ្សះមុខរបួស ប្រឆាំងនឹងមេរោគ និង
ប្រឆាំងនឹងការដុះផ្សិត(ទុកយូរពេកឡើងដុះផ្សិត ឧទាហរណ៍៖ សក់ទុកឱ្យសើមយូរពេកនឹង
ដុះផ្សិត ដែលបណ្តាលឱ្យកើតមានអង្គែ)។ ជាពិសេស ប្រទាលកន្ទុយក្រពើ អាចជួយកំចាត់
ស្បែកក្បាលមានអង្គែបានយ៉ាងឆាប់រហ័ស។ វិធីព្យបាល៖យកទឹកប្រទាលកន្ទុយក្រពើសុទ្ធ
ឬ ទឹករំអិលប្រទាលកន្ទុយក្រពើ លាបនៅលើស្បែកក្បាលរបស់អ្នក ទុករយៈពេល ២ ទៅ៣
នាទី មុនអ្នកងូតទឹក។ បន្ទាប់មក លាងសំអាតសក់ របស់អ្នក ជាមួយនឹង ប្រភេទសាប៊ូ មិន
សូវក្រហាយខ្លាំង (ប្រភេទសាប៊ូ ដែលកក់សក់ទៅ ធ្វើឱ្យស្បែកក្បាលរបស់អ្នកក្រហាយ)។
ធ្វើបែបនេះ ពីរដង ក្នុង មួយសប្តាហ៍ រហូតដល់ ស្បែកក្បាលរបស់អ្នកបាត់អង្គែ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច
-វិធីកំពូល ១៥នាទី ផ្តាច់បារី បានយ៉ាងងាយស្រួល ឆាប់រហ័ស
-វិធី ពីរយ៉ាង ធ្វើឱ្យកែងដៃ និង ក្បាលជង្គង់ សភ្លឺ រលោង ឆាប់រហ័ស
-វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies