CamNews

ឆៃ លីដាឡែន និង មាស សាលី កំពុង​សើម​មាត់​ខ្លាំង នៅ​លើ​ទឹក​ដី​សម្បូរ​ដុល្លារ

(ភ្នំពេញ)៖ តារាចម្រៀង​និយមស្លៀកពាក់សិចស៊ី បញ្ចេញបង្អូតដើមទ្រូង អ្នកនាង ឆៃ លីដាឡែន និងលោក មាស សាលី ពេលនេះកំពុងតែ​មានឱ​កាស​​ ក្នុងការសំងំកើបលុយ នៅលើទឹក​ដីប្រទេស​មហាអំណាច សហរដ្ឋអាមេរិក បន្ទាប់អ្នកទាំងពីរ បាន​​ចាក​ចេញ ពីប្រទេ​សកម្ពុជា កាលពីថ្មីៗកន្លងមកនេះ ដើម្បីពាំនាំសិល្បៈខ្មែរ សម្ដែងជូនបងប្អូនអានិកជនទស្សនា នៅទីនោះ។

ប្រភពព័ត៌មាន ពី​អ្នកស្និទ្ធនឹងតារាទាំងពីរដួងនេះ បានឲ្យដឹងថា តារាចម្រៀងស្រី ដែលមិនសំចៃដៃ ខាងការ​ប​ង្ហា​ញ​ដើ​ម​ទ្រូង អ្នកនាង ឆៃ លីដាឡែន និងលោក មាស សាលី ពេលនេះកំពុងតែទទួលបាន ភាពជោគជ័យ ​ក្នុងការសម្តែង-ច្រៀង ដោយសារមាន​អ្នក​គាំ​ទ្រ​ជាច្រើន បាននាំគ្នាមកចូលរួមទស្សនា ការច្រៀង-សម្តែង របស់ពួកគេ។

ប្រភពដដែលនេះ បាននិយាយទៀតថា នេះវាជាឱកាសមួយ ដ៏ល្អបំផុតសម្រាប់តារាស្រី ឆៃ លី​ដាឡែន និងលោក មាស សាលី ក្នុងការកើបលុយ ពីការចេញទៅសម្តែង នៅប្រទេសអាមេរិក នាពេ​លនេះ។ ម្យ៉ាងទៀតពួកគេ ក៏អាចទទួ​ល​ប្រាក់​មួយ​ចំនួនផងដែរ ពីអ្នកដែលបានមកចូលទស្ស​នា ព្រោះដោយសារបងប្អូនខ្មែរ ដែលរស់នៅទីនោះ មានការពេញ​ចិត្ត និង​គាំទ្រដល់សិល្បករខ្មែរ ដែលបានទៅសម្តែងនៅទីនោះ។ ពិសេសមានអ្នកខ្លះ ​បានឧត្តម្ភ​ជាលុយ ឬ​ខ្លះរៀបចំជាកា​ដូរជាដើម…​។

ប្រភពខាងលើ បានបង្ហើបឲ្យដឹងទៀតថា ពេលខ្លះអ្នកនាង ឆៃ លីដាឡែន មិន​សូវទំនេរ​ឡើយ ដោយត្រូវមានអ្នក​ធានា ជូនដើរលេង​ និងស្នើឲ្យទៅចូលរួមជប់លៀង ជាលក្ខណៈគ្រួសារ​នៅតាម​ផ្ទះនីមួយៗ មិនសូវទំនេរឡើយ។ ទាំងនេះហើយ ដែលបង្ហាញថា ឆៃ លីដាឡែន និង​លោក មាស សាលី មានភាពជោគជ័យ សម្រាប់ការសម្តែង-ច្រៀង​នៅលើទឹកដី ​អាមេ​រិក ហើ​យនេះ ក៏ជាឱកាសដ៏ល្អសម្រាប់ កើបលុយមកប្រទេសខ្មែរ វិញដែរ។

តារាចម្រៀង ដែលល្បីល្បាញខាងភាពសិចស៊ី នាង ឆៃ លីដាឡែន និងលោក មាស សាលី បាន​ចាក​ចេញពីទឹកដី កំណើតកាលពីថ្មីៗកន្លងមកនេះ ដោយក្នុងនោះ ក៏មានតារាចម្រៀងស្រីមួយ​រូប​ទៀត គឺកញ្ញា លីលី ទៅជាមួយផងដែរ។ ប៉ុន្តែសម្រាប់ពេលវេលា វិលត្រឡប់មកស្រុក​ខ្មែរវិញ នៅ​ពេលណានោះ ពុំទាន់ត្រូវបានគេដឹង នៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី