Sony ទើបតែធ្វើការណែនាំនូវស្មាតហ្វូនថ្មីមួយ ដែលមានតំលៃទាបគឺ Xperia E។ វា
ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 3,5" កំរិតពន្លឺ 320 x 480, CPU Dual Core1GHz,
ប្រើ Android 4.1 Jelly Bean និង Support បច្ចេកវិទ្យា HD Voice ដែលជួយឲ្យគុណ
ភាពសំលេងក្នុងពេលនិយាយទូរស័ព្ទល្អជាងមុន។

ដូចគ្នានឹងបណ្តាស្មាតហ្វូនផ្សេងៗទៀតរបស់ Sony, Xperia E បានបំពាក់នូវបច្ចេកវិទ្យាសំលេង
xLOUD ដែលធ្វើឲ្យតន្រ្តីកាន់តែពិរោះជាមួយ Application Walkman, 3D surround sound រួមជា
មួយនឹង equalizer កែប្រែបានដោយដៃ។ ផលិតផលនេះប្រើប្រាស់ថ្ម 1530mAh និងមានបីពណ៌
សំរាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ស និងផ្កាឈូក។ សរុបទៅ Xperia E មានរូបរាងប្រហែលនឹងស្មាត
ហ្វូន Xperia J។

នៅក្នុងឱកាសនោះផងដែរ Sony ក៏បានណែនាំបន្ថែមនូវម៉ូដែល Xperia E ស៊ីមពីរជាមួយរូប
សណ្ឋានប្រហែលនឹង Version ស៊ីមមួយ។ Xperia E dual មានពីរពណ៌គឺពណ៌មាស champagne
រឺពណ៌ខ្មៅ។ វាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich។ បើតាម GSMArena
ស្មាតហ្វូននេះអាចអាប់ហ្រ្គេដឡើង Android 4.1 បាននៅថ្ងៃក្រោយ។

Sony បានបន្ថែមថា Xperia E/E Dual ត្រូវបានបំពាក់នូវ Software ពិសេសមួយដែលអាចបិទ
Wi-Fi និងការភ្ជាប់ 2G/3G បានក្រោយពីអេក្រង់បានបិទពីរបីនាទី ដែលអាចសន្សំសំចៃរយះ
ពេលប្រើប្រាស់ថ្មបានច្រើនផងដែរ ពោលគឺរយះពេល Stand by របស់ Xperia E អាចអូស
បន្លាយបានយូរជាងមុនអតិបរមាដល់ទៅបួនដង។ ពេលដែលអ្នកប្រើប្រាស់បើកវិញ រាល់ការ
ភ្ជាប់ជាមួយអ៊ីនធឺណេតនោះ មានដំណើរឡើងវិញដូចដើម។ Xperia E និង Xperia E Dual នឹង
ដាក់លក់នៅលើទីផ្សារនៅត្រីមាសទីមួយឆ្នាំក្រោយនេះ ដែលតំលៃនៅមិនទាន់បង្ហាញឲ្យដឹង
នៅឡើយ៕

<object width="500" height="400" data="http://www.youtube.com/v/T1wXAgBOeWw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/T1wXAgBOeWw&rel=1" /></object>

ដោយ៖ សិលា
ប្រភព៖ tte