CamNews

ក្រុម K-Pop របស់ប្រទេសកូរ៉េខាងត្បូង ត្រូវប៉ូលីសអាមេរិក ឃាត់ខ្លួន ក្រោយជាប់សង្ស័យ ធ្វើចរាចរផ្លូវភេទ

កម្សាន្ដ៖ ក្រុមភ្លេងដ៏ល្បីល្បាញបំផុតសម្បូរទៅដោយស្រីស្អាតក្មេងខ្ចីប្រចាំនៅប្រទេសកូរ៉េខាងត្បូង ឈ្មោះ​ថា​ K-Pop group Oh My Girl ​បានកំពុងតែធ្វើដំណើរទៅកាន់អាមេរិកដើម្បីថតគម្របអាល់ប៊ុមថ្មី ស្រាប់តែត្រូវ​បាន ​ក្រុមគយត្រួតពិនិត្យឃាត់ខ្លួន ត្រឹមប្រលានយន្ដហោះអន្ដរជាតិ Los Angeles​ ។

ករណីដែលឈានទៅដល់ការឃាត់ខ្លួនក្មេងស្រីរូបស្រស់ទាំងនោះ គឺស្ថិតក្នុងការសង្ស័យថាពួកគេគឺជា ពេស្យា​ចារ (Sex Workers) បន្ទាប់ពីមានការត្រួតពិនិត្យសំភារៈ វាលីរបស់ពួកគេ។ តែជាក់ស្ដែង​ ដំណើរមកកាន់ទឹកដី អាមេរិកលើកនេះគឺដើម្បីថត គម្របអាលប៊ុមថ្មី និង ចូលរួមព្រឹត្ដិការណ៍ មហាសមោសរនៅ  Los Angeles​ តែប៉ុណ្ណោះ។

សមាជិកទាំង ៨នាក់​ដែលមានវ័យចន្លោះពី ១៦ ទៅ ២១ឆ្នាំ ត្រូវបានឃាត់ខ្លួនក្នុងមន្ទីគយអស់រយៈពេល ១៥ម៉ោង កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីពួកគេ ត្រូវបានគេរកឃើញនូវចំណុចដ៏គួរឲ្យសង្ស័យ ក្នុងវាលី។

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា អាជ្ញាធរអន្ដោប្រវេសន៍ មានការចាប់អារម្មណ៍ខ្ពស់ទៅលើ បរិមាណនៃគ្រឿងតុបតែងខ្លួនរបស់ពួកគេ​ដែលច្រើនសន្ធឹកសន្ធាប់ ហើយក៏បានសួរអំពីទំនាក់ទំនងរបស់ពួកគេផង​ដែរ។​ ហើយម្យ៉ាងវិញទឿត ក៏មានទាក់ទងទៅនឹងវ័យ ដែលមានលក្ខណៈក្មេងខ្ចី និងទំនងថាជាពេស្យាចារ។​តែទោះជាយ៉ាងណាក៏ដោយ​ ក្រុមក្មេងស្រីទាំងនោះត្រូវបានដោះលែង ឲ្យវិលត្រលប់ទៅកាន់ ប្រទេសកូរ៉េវិញផងដែរ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror