សុខភាព៖ នាពេលបច្ចុប្បន្ននេះ ស្រ្តីជាច្រើននិយម ប្រើសាប៊ូទឹក ឬសាប៊ូរាវ ជាងសាប៊ូដុំ ព្រោះវាមានភាព ងាយ ស្រួលជាងប៉ុន្តែ អ្នកដឹងទឹថា សាប៊ូរាវប្រភេទខ្លះអាចមាន សារធាតុគីមីច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់ សុខភាព។

សាប៊ូទឹកដែលល្អ និងគ្មានគ្រោះថ្នាក់ចាំបាច់ត្រូវមានសមាសធាតុផ្សំ ពីសាច់សាប៊ូ យ៉ាងតិច ២៥ភាគរយប៉ុន្តែ សាប៊ូទឹកប្រភេទខ្លះ សម្បូរដោយសារធាតុ ឌីធើចេន ឬសារធាតុសម្អាត រួមជាមួយសារធាតុផ្សេងៗទៀត។

សារធាតុឌីធើចេន គឺជាសារធាតុសំខាន់ ដែលគេប្រើប្រាស់ក្នុងការផលិតសាប៊ូកក់សក់ សាប៊ូលាងចាន សាប៊ូ បោកគក់ ខោអាវ ទឹកថ្នាំសម្អាតបន្ទប់ទឹក ប៉ុន្តែកំហាប់របស់សារធាតុ សម្អាត ដែលមាននៅក្នុងសាប៊ូរាវ មានភាពខ្សោយជាង។

ចំពោះផលអាក្រក់ដែលអាចកើតឡើង ដោយសារការប្រើសាប៊ូរាវ មិនកើតឡើងភ្លាមៗឡើយ ដោយវាច្រើនតែ បង្កបញ្ហាធំ នៅពេលយូរបាន ព្រោះសារធាតុគីមីទាំងអស់នេះ និងជ្រាបចូល ទៅក្នុងស្បែករួមទាំងអវៈយវៈខាងក្នុង និងសរសៃឈាម។

អាស្រ័យហេតុនេះហើយ ទើបប្រទេសជាច្រើននៅអឺរ៉ុប សហរដ្ឋអាមេរិក បានចេញច្បាប់ បញ្ឈប់ការប្រើប្រាស់ សាប៊ូរាវ ព្រោះវាអាចជ្រាបចូលយ៉ាងលឿននិងបង្កកជាប់នៅក្នុង ភ្នែក ខួរក្បាល បេះដូង ថ្លើម និងបង្កបញ្ហានៅពេល វែងបាន។

អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត ប្រសិនបើអ្នកប្រើសាប៊ូរាវ មានជាតិគីមីច្រើនរួមមាន សារធាតុពពួកអាមីន វាអាច បង្កជំងឺមហារីកបាន។ អ្វីដែលល្អ អ្នកគួរជ្រើសប្រើ សាប៊ូរាវ ដែលអាចទុកចិត្តបាន មានបញ្ហាពីសមាសធាតុផ្សំ ច្បាស់លាស់ និងគួរកំណត់ថា អ្នកចាំបាច់ ត្រូវប្រើសាប៊ូរាវញឹកញាប់ប៉ុនណា ឬសាកល្បងមកប្រើសាប៊ូរាវ សម្រាប់ កូនក្មេងដែល មានភាពខ្សោយ និងទន់ភ្លន់ចំពោះស្បែកជាងក៏បានដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល