CamNews

មហាជននៅតែមានចម្ងល់រឿងចិញ្ចៀនពេជ្រតម្លៃ $12,000 ដែល Paul Walker កម្ម៉ង់ធ្វើមុនពេលស្លាប់

(បរទេស)៖ តារាសម្តែងជនជាតិអាមេរិក Paul Walker ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​តែ​មាន​ចម្ងល់​ជុំវិញ​ចិញ្ចៀន​ពេជ្រ ​១វង់ដែលលោកបានកម្ម៉ង់ជាងឲ្យធ្វើក្នុងតម្លៃ $12,000 ដោយគ្មាននរណាដឹងថា លោក​ធ្វើ​ចិញ្ចៀន​ពេជ្រ​ដ៏​មាន​តម្លៃ​មួយ​វង់​នេះ​ជូន​ន​រ​ណា​ឡើយ រហូត​ដល់​លោក​ជួប​គ្រោះ​ថ្នាក់​។

ទោះជាយ៉ាងណា ចិញ្ចៀនពេជ្រដ៏មានតម្លៃនេះត្រូវបានគេនិយាយថា Paul Walker មិនបានកម្ម៉ង់ធ្វើឲ្យសមាជិកគ្រួសារឬមនុស្ស​ជា​ទី​ស្រឡាញ់​ណា​ម្នាក់​ទេ​តែក៏សឹងតែគ្មាននរណាដឹងច្បាស់ឡើយពីរឿងនេះ។

លោក Paul Walker តារាប្រុសដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់កាលពីបីឆ្នាំមុនត្រូវបានឪពុកលោកផ្ទុះកំហឹងជាមួយក្រុមហ៊ុន​លក់​រថ​យន្ត Porsche ដោយ​​ចោទ​​ថា ព្រោះ​តែ​តួ​គ្រឿង​រថ​យន្ត​គ្មាន​សុវត្ថិ​ភាព​ទើប​កូន​ប្រុស​លោក​ត្រូវ​ស្លាប់​បែប​នេះ ហើយ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុន​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​ដែរ ប៉ុន្តែ​កាល​ណោះ​មិន​ឃើញ​មាន​ចំណាត់​ការរបស់តុលាការសម្រេចក្តីយ៉ាងណានោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង