CamNews

ស្ត្រីជន​ជាតិចិនដែល​បាន​ហែក​ ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះ មហាវីរក្សត្រ ត្រូវបាន​បញ្ជូន​ដល់​តុលា

ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​បាន​ហែក​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះមហាវីរក្សត្រ ត្រូវបាន​នគរបាល
បញ្ជូន​ដល់​តុលាការសាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលានេះ។​

ស្ត្រីជន​ជាតិចិន ដែលជា​អ្នកគ្រប់គ្រង​រោងចក្រ​កាត់ដេរ ឈ្មោះ TOP WORLD ស្ថិតនៅ​សង្កាត់​
ក្បាលកោះ ខណ្ឌមានជ័យ ដែលបាន​ហែក​រូបថតព្រះ​ឆាយា​ល័ក្ខណ៍​ព្រះមហាវីរក្សត្រ សម្តេចឪ
នរោត្តម សីហនុ និងត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួននា​ព្រឹក​ថ្ងៃទី​២២ ខែតុលា កន្លងទៅ ត្រូវបាន​ចោទ
ប្រកាន់​ពីបទ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា ដែល​បាន​កំណត់ថា
អង្គ​អតីតព្រះមហាក្សត្រ មិនអាច​រំលោភ​បានឡើយ​។​

ប្រភពពីកម្មករ កម្មការិនីរោងចក្រ និង​អាជ្ញាធរ បាន​ឲ្យ​ដឹងថា នៅក្នុងរោងចក្រ ស្ត្រីជន​ជាតិចិន​
នោះបាន​ដណ្តើមយក​រូប​ព្រះ​ឆាយា​ល័ក្ខណ៍ពី​កម្មករ ​កម្មការិនី ដែល​កំពុងកាន់​យក​ចូលទៅក្នុង​
រោងចក្រ ហើយ​ហែក​ចោល ទើប​ធ្វើ​ឲ្យ​កម្មករ​រាប់រយ​នាក់ផ្ទុះ​កំហឹង​តវ៉ា និង​ទាមទារ​ឲ្យ​ទៅសុំ​
ទោស និងកោរសក់ចំពោះ​ទង្វើ​ប្រមាថ​លើ​ព្រះមហាវីរក្សត្រ​ដូច្នេះ​។ ​

​បន្ទាប់មក ស្ត្រីជន​ជាតិចិន​នោះត្រូវបាន​ប៉ូលិស​ដាក់ខ្នោះ ហើយ​លុតជង្គង់ ថ្វាយបង្គំសូមទោស
ចំពោះមុខ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះមហាវីរក្សត្រ នៅមុខ​រោងចក្រ​កាត់ដេរ​​ ស្ត្រីជន​ជាតិចិនរូប
នេះ បច្ចុប្បន្នត្រូវបានបញ្ជូនទៅតុលាការក្រុងភ្នំពេញ ដើម្បីកាត់ទោសតាមច្បាប់។

​សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុន ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ បម្រើការ​ផ្នែក​ព័ត៌មាន នៅ​ទូរ​ទ​ស្សន៍ប៉ុស្តិ៍
​លេខ​៣ របស់​ថៃ ក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំង ហើយនាងក៏បាន​សូ​មខ​មា​ទោសចំពោះ​កំហុស
អចេតនារបស់ខ្លួន ខណៈកំពុង​ផ្សាយ​ព័ត៌មាននៅមុខ​ព្រះបរមរាជវាំង ដែលពេលនោះ នាងបាន​
ដាក់​ព្រះ​ឆាយា​ល័ក្ខណ៍​របស់​ព្រះមហាវីរក្សត្រ នៅក្បែរ​ជើង។ ប៉ុន្ដែបើធៀបនឹងកំហុសរបស់ស្ដ្រីជន
ជាតិថៃ គេជឿថា ស្ដ្រីជនជាតិចិន​ មានកំហុសធំជាងច្រើនណាស់៕

ដោយ ៖ សូរីយ៉ា