CamNews

រថយន្តដឹកទំនិញ ១ គ្រឿង បែកកង់ក្រោយ ក្រឡាប់ទាំងព្រឹក នៅស្រុកមោងឬស្សី

បាត់ដំបងៈ រថយន្តម៉ាក ហ៊ីយាន់ដាយកង់ ៨ ពាក់ស្លាលេខភ្នំពេញ 3A 5007 ដឹកទំនិញ ១ គ្រឿង បែក កង់ក្រោយក្រឡាប់ កាលពីវេលាម៉ោង ៦ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅចំណុច តាមបណ្តាយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី តែសំណាងល្អ មិន បណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ត្រូវបានរថយន្តមកពីបាត់ដំបង មកសាងឥវ៉ាន់ រួចអូសយក ទៅបាត់ដំបងវិញ។

លោក សោម រ៉ាវុធ មន្រ្តីអាវុធហត្ថស្រុកមោងឬស្សី បានឲ្យដឹងថា វេលាម៉ោង ៦ និង៤០នាទីព្រឹក ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៤ នៅចំណុចតាមបណ្តាយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី មានរថយន្តម៉ាកហ៊ីយាន់ដាយ កង់ ៨ ពាក់ស្លាកលេខភ្នំពេញ 3A 5007 បានដឹក ទំនិញ១គ្រឿង(កេសស្រាល្អៗ) បើកពីភ្នំពេញមកបាត់ដំបង ពេលមកដល់ចំណុចកើតហេតុក៏បានបែក និងដាច់កង់ក្រោយខាងស្តាំ របូត បណ្តាលក្រឡាប់ទទឹងផ្លូវជាតិទាំងព្រឹក ធ្វើឲ្យកេសស្រាមួយចំនួន របូតបែកធ្លាយ តែមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ទេ ។

អ្នកបើកបរ ត្រូវបានសមត្ថកិច្ចប្រាប់ថា ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសាមគ្គី ប្រាសាទ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងព្រូម្នាក់ទៀត ឈ្មោះ ភន រតនា ភេទប្រុស អាយុ ២៤ឆ្នាំ រស់ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ បន្ទាប់ពីកើតហេតុហើយ សមត្ថកិច្ចបានចុះមក ជួយស្ទូច ហើយក៏មានរថយន្តចេញពីបាត់ដំបង ១គ្រឿង មកសាងឥវ៉ាន់ និងដឹកយកទៅបាត់ដំបង វិញ ទាំងអស់គ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល