(ក្រុងម៉ូនិច)៖ យើងដឹងហើយថា ក្របខណ្ឌ UEFA Champions League ជាពានរង្វាន់ដែលពិបាកឈ្នះបំផុត ព្រោះថា មានវត្តមានសុទ្ធតែក្រុម ខ្លាំងៗប្រចាំប្រទេសនីមួយៗចូលរួមប្រកួតជារៀងរាល់ឆ្នាំប្រចាំទ្វីបអឺរ៉ុប ជាពិសេសគឺក្លឹបអាជីពមកពីប្រទេសព័រទុយហ្គាល់ អង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ ។

ទាក់ទងនឹងពានដែលបណ្តាក្លឹបនានាពិបាកឈ្នះនេះដែរ គេហទំព័រកម្សាន្ត Khmertalking សូមលើកយក១ជ្រុង ដែលនិយាយពីគ្រូបង្វឹកមួយ ចំនួនដឹក នាំក្លឹបលេងល្អបំផុតក្នុងយុទ្ធនាការដែលមានជារៀងឆ្នាំមានដូចខាងក្រោមនេះ តាមរយៈគេហទំព័រ UEFA ផ្ទាល់តែម្តង៖

១. Jupp Heynckes អតីតគ្រូបង្វឹកក្លឹប Real Madrid និង Bayern Munich ដឹកនាំលេង៥៩ប្រកួត ឈ្នះ៤១ដង ស្មើនឹង ៦៩.៥% ។
២. Bob Paisley ដឹកនាំ Liverpool បាន៤១ប្រកួត ឈ្នះ២១ដង ស្មើនឹង ៦៥.៩% ។
៣. Sir Matt Busby ដឹកនាំ Manchester United ៤១ប្រកួត ឈ្នះ២៦ដង ស្មើនឹង ៦៣.៤% ។
៤. Tomislav Ivic ដឹកនាំក្លឹប Hajduk Split, Ajax, Anderlecht, Panathinikos, Porto និង Marseille ដឹកនាំ៤៦ប្រកួត ឈ្នះ២៩ដង ស្មើនឹង ៦៣% ។
៥. Pep Guardiola ដឹកនាំ FC Barcelona និង Bayern Munich ៨០ប្រកួត ឈ្នះ៥០ដង ស្មើនឹង ៦២.៥% ។
6. Helenio Herrera ដឹកនាំ Inter Milan បាន៤០ប្រកួត ឈ្នះ២៥ដង ស្មើនឹង ៦០% ។
៧. Louis van Gaal ដឹកនាំ Ajax, Bayern Munich, Barcelona និង Manchester United ៩៥ប្រកួត ឈ្នះ៥៧ដង ស្មើនឹង ៦០% ។
៨. Laurent Blanc ដឹកនាំ Bordeaux, Paris Saint Germain ៤២ដង ឈ្នះ២៥ដង ស្មើនឹង ៥៩.៥% ។
៩. Rafael Benitez ដឹកនាំ Valencia, Liverpool, Inter Milan, Chelsea, Napoli និង Real Madrid ៩៥ប្រកួត ឈ្នះ៥៤ដង ស្មើនឹង ៥៦.៨% ។
១០. Vincent del Bosque ដឹកនាំ Real Madrid ៦០ប្រកួត ឈ្នះ៣៤ដង ស្មើនឹង ៥៦.៧% ។
១១. Carlo Ancelotti ដឹកនាំ Parma, Juventus, AC Milan, Chelsea, PSG និង Real Madrid ១៣៨ប្រកួត ឈ្នះ៧៨ដង ស្មើនឹង ៥៦.៥% ។
១២. Sir-Alex Ferguson ដឹកនាំ Aberdeen និង Manchester United ១៩៤ប្រកួត ឈ្នះ១០៥ដង ស្មើនឹង ៥៤.១% ។
១៣. Jose Mourinho ដឹកនាំក្លឹប Porto, Inter Milan, Real Madrid និង Chelsea ១៣៣ប្រកួត ឈ្នះ៧១ដង ស្មើនឹង ៥៣.៤% ។
១៤. Fabio Capello ដឹកនាំ AC Milan, Roma និង Juventus ៨៦ប្រកួត ឈ្នះ៤៥ដង ស្មើនឹង ៥២.៣% ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី