CamNews

វ័យ ១០១ ឆ្នាំ ជីវិតថ្លៃ មានឱកាសរស់រានមានជីវិត ក្រោយគ្រោះថ្នាក់សាហាវ សម្លាប់មនុស្សច្រើនជាង ៧២០០ នាក់

ព័ត៌មានអន្តរជាតិ ៖ ក្រុមជួយសង្គ្រោះ បានសម្រេចនូវសមិទ្ធផលជាស្នាដៃជោគជ័យថ្មីៗ បន្ទាប់ពីជួយ សង្គ្រោះលោកតា វ័យ ចំណាស់ ដល់ទៅ ១០១ ឆ្នាំ ពីក្រោមគំនរថ្មបាក់បែក នៃផ្ទះដួលរលំរបស់លោក តាផ្ទាល់តែម្តង ១ សប្តាហ៍ក្រោយពីមានគ្រោះរញ្ជួយដី សម្លាប់  មនុស្ស    ហោច ណាស់ ៧២០០ នាក់ ស្របពេលដែល បច្ចុប្បន្នភាព ថ្ងៃអាទិត្យ ទី ៣ ឧសភានេះរដ្ឋាភិបាលធ្វើសេចក្តីប្រកាសព្រមានអោយ ដឹងថា តួរលេខអ្នកស្លាប់ អាចនឹងកើនឡើងខ្ពស់ជាងនេះ ។

ស្ថិតនៅក្នុងវ័យ ចាស់ ជរា លោកតា Funchu Tamang ត្រូវបានក្រុមការ  ងារ ជួយ សង្គ្រោះ កាលពីថ្ងៃ សៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ពីគំនរផ្ទះបាក់បែក របស់លោកតា បន្ទាប់ពីទទួលរងរបួស ដៃ និងជើង ស្រាលតែប៉ុណ្ណោះ ក្រោយពីមានគ្រោះធម្មជាតិ សាហាវ​ រំជួយដី ទូទាំង  ប្រទេស នេប៉ាល់ កាលពីថ្ងៃទី ២៥ មេសា កន្លងទៅនេះ​។  មន្រ្តីប៉ូលីសក្នុងស្រុក Nuwakot លោក   Arun  Kumar Singh បានផ្តល់ជា កិច្ចសម្ផាសន៍ដល់ សារព័ត៌មាន AFP អោយដឹងថា ភ្លាមៗ ក្រុមការងារជួយសង្គ្រោះ   បាន  នាំវត្តមាន លោកតារងគ្រោះទៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ តាមរយៈជើងហោះហើរ មាន   រយៈចម្ងាយ ៨០ គ.ម ភាគខាងជើងឆៀងខាងលិច ក្រុង Kathmandu ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា មន្រ្តីប៉ូលីស ក៏ធ្លាប់បានជួយសង្គ្រោះ ស្ត្រី ៣ នាក់ ផ្សេងទៀតដែរ ពីក្រោមគំនរបាក់បែក នៅថ្ងៃអាទិត្យកន្លងទៅនេះ ពីក្នុងស្រុក Sindhupalchowk ជាស្រុកមួយដែលរង គ្រោះថ្នាក់អាក្រក់បំផុត ទោះជាយ៉ាងណាក៏ដោយចុះ ពុំទាន់ដឹងភ្លាមៗនៅឡើយទេ  ថាតើ ពួកគេបាន ជាប់គាំងនៅក្រោមគំនរថ្ម យូរប៉ុនណា ។

ប្រតិបត្តិការជួយសង្គ្រោះ ជាមួយនឹងដំណឹងល្អ នៃភាពជោគជ័យជួយមនុស្សនោះកម្រនឹងបានឮខ្លាំង​ ណាស់ បន្ទាប់ពីរដ្ឋាភិបាល ថ្ងៃសៅរ៍កន្លងទៅនេះ ច្រាលចោលពីលទ្ធភាពក្នុងការស្វែងរក អ្នករស់រាន មានជីវិត ដោយងាកក្រឡេកទៅមើល តែការផ្តល់ជាជំនួយសង្គ្រោះដល់ មនុស្សរាប់ពាន់នាក់នៅតាម តំបន់ដាច់ស្រយាល នៃភ្នំ ហិមាល័យ ។ រដ្ឋមន្រ្តី ហរិញ្ញវត្ថុ លោក Ram Sharan Mahat    អោយដឹងថា តួរលេខជនរងគ្រោះ នឹងមានការកើនឡើងបន្ថែមទៀត​ នៅពេលដែល ក្រុមការងារ សង្គ្រោះធ្វើដំណើរ ចូលដល់ តំបន់ភូមិភ្នំ ដែលរងគ្រោះអាក្រក់បំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត រយៈច្រើនជាង ៨០ ឆ្នាំមកនេះ នៅទីនោះ គេមានភូមិស្រុក ដែលពួកយើងបានដឹងថា ផ្ទះរាប់រយខ្នង ត្រូវបានបំផ្លាញ  ខ្ទិច គ្មានសល់ ខណៈក្រុមការងារយើងខ្ញុំ ពុំទាន់មានលទ្ធភាព ចូលទៅដល់នៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA