CamNews

ដួង ម៉ានិច ត្រូវ​បាន​​អ្នក​សិល្បៈ​​​ដៀម​ដាម​​ថា មុខ​ស្រែៗ​​​មិន​សម​​បាន​​តំណែង​​តួឯក​​​ក្នុង​រឿង

(ភ្នំពេញ)​៖ ខ្សែរឿង​«ហង្សបាក់ស្លាប» ដែលជា​ខ្សែភាពយន្តមួយ ត្រូវបានគេដឹងថា ទិញតពីប្រទេសថៃ ដើម្បីផលិតជាសាច់រឿង ក្នុងរូបភាពតួ​​របស់ខ្មែរ បានរកឃើញតួឯក​ស្រីម្នាក់ទៀតហើយ ក៏តារាស​ម្ដែងសិចស៊ី កញ្ញា ដួង ម៉ានិច ខណៈដែលតួឯកស្រីជាច្រើ​នរូបត្រៀម​ខ្លួនចូលថតនោះ ត្រូវបានផ្លាស់ប្ដូរជាហូរហែ យ៉ាងអាថ៌កំបាំង។ ប៉ុន្តែក្រោយពីតំណែងតួឯកក្នុងរឿងនេះ ធ្លាក់មកលើកញ្ញា ដួង ម៉ានិច បែរជាផ្ទុះសំឡេងរិះគន់ និងដៀមដាមពីអ្នកសិល្បៈដូចគ្នា ថា ដួង ម៉ា​និច មិនសមនឹងទទួលបាន​តំណែងជាតួឯកស្រីក្នុងរឿងនេះទេ ព្រោះមុខស្រែៗបែបនេះ។

ខ្សែភាពយន្តរឿង «ហង្សបាក់ស្លាប» ក៏ត្រូវគេកត់សម្គាល់ឃើញថា មានសភាពរញ៉េរញ៉ៃ​ រកលេខដាក់គ្មាន ព្រោះត្រូវប្ដូរតួសម្ដែង​ឯក​ជិត១០នាក់ទៅហើយ សូម្បីតែអ្នកដឹកនាំរឿងវិញ ក៏ដូរចុះដូរឡើងមិនតិចអ្នកដែរ។ ដំបូងឡើយតួឯកស្រីក្នុងរឿងនេះ ត្រូវបានគេរើសយកនាង ម៉ៃយ៉ា ដែលជាកូនកាត់អាល្លីម៉ង់ ប៉ុន្តែក្រោយមក នាងក៏របូតតំណែងតួឯកនេះបាត់  ហើយក៏ល្បីថា ធ្លាក់ក្នុងដៃកញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ។ ជាមួយគ្នានេះ ក៏ស្របនឹង​ដំណឹងថា​ កញ្ញា នៅ សុនីតា ក៏ត្រៀមខ្លួនធ្វើតួឯកក្នុងរឿងនេះដែរ។ ប៉ុន្តែចុងក្រោយ ក៏មានវត្តមាន ដួង ម៉ានិច តារាសម្ដែងសិចស៊ី ដែលនាងទើបតែចេញមកក្រោយសោះ បែរជាក្រសោបបានតំណែងក្នុងរឿងនេះទៅវិញនេះ។

ប្រភពពីអ្នកសិល្បៈ បាននិយាយថា រឿងនេះដូរតួជិតមួយលាននាក់ហើយ តារាស្រីក្នុងសិល្បៈនរណា ក៏ផលិតករតថ្លៃយកទៅសម្ដែងដែរ តែបែរជាមិនយក ហើយដូរតួទៅវិញ វាដូចជាធ្វើអីលឿនៗ តាមតែចិត្តនឹកឃើញ ធ្វើឲ្យអ្នកសិល្បៈ​ជាច្រើនអន់ចិត្ត។ ជាក់ស្ដែងសូម្បីតែតួម៉ែចុង ក៏ដូរពី អ៊ុន អាលីហ្សា មក​ជា ទឹម រដ្ឋា ដែរ។ អ្វីៗដូចជាក្មេង​លេងបាយឡុកបាយឡ។ អ្នកសិល្បៈដដែលបាននិយាយថា «តួឯក​យកអ្នកណាមិនយក! យក ដួង ម៉ានិច មុខនាង​មិនសមជាតួស្រី ក្នុងរឿងនេះ​ឡើយ ព្រោះ តួស្រីក្នុងរឿងនេះ​ជាប្រភេទ​នារីហាយសូ (កាលីបខ្ពស់) កូនអ្នកមានជាន់ខ្ពស់ ប៉ុន្តែដួង ម៉ានិច មិនមានបុគ្គលិកលក្ខណៈ ដូចបែបនេះឡើយ ពោលគឺស្រែៗ!»។

ផ្ទុយពីនេះ ប្រភពជិតដិតនឹងតារាសម្ដែង ដួង ម៉ានិច បាននិយាយថា ដួង ម៉ានិច ក្រោយពីក្រសោបបានតំណែងតួឯក ទោះបីត្រូវប្ដូរតួ​ជិតមួយរយនាក់ មុននឹងមកដល់នាងក៏ដោយ ក៏នាងមិនខ្វល់ឡើយ សំខាន់វា​គឺពិតជារបស់នាង​១០០ភាគរយ ។ ដួង ម៉ានិច ត្រូវថតបណ្ដើរៗ ហើយ​គ្រោងនឹងទៅស្នាក់នៅ ខេត្តសៀមរាប នៅសណ្ឋាគារសូហ្វីតែល ដល់ទៅ១ខែ ដើម្បីថតរឿងនេះ ហើយគេងស្នាក់នៅ​សណ្ឋាគារលំដាប់ផ្កាយ៥​ នេះទាំងអស់។

ក្រៅពីបានតំណែងតួឯកប្រាក់ចំណូលវិញ ក៏មិនធម្មតាដែរ ដូចនេះនាងជះលុយទិញខោអាវ គ្មានស្ដាយស្រណោះអ្វីឡើយ ពោលគឺ ដួង ម៉ានិច ត្រូវធ្វើខ្លួនឲ្យសមនឹងតួឯកក្នុងរឿង ទោះ  ខោអាវមួយកំប្លេមានតម្លៃរហូតដល់២០០ដុល្លា ក៏នាងទិញស្លៀកដែរ។ ដួង ម៉ានិច ពិតជាកើតពីគ្រួសារអ្នកលំបាក ទើប​តស៊ូក្នុងសិល្បៈ ដើម្បីស្វែងរកភាពល្បីល្បាញ និងលុយជួយគ្រួសារ ពេលក្រសោបបានតំណែងធំបែបនេះ ជាឱកាសឲ្យនាងសាងភាពល្បីល្បាញបន្ថែម ។ ដូចនេះនាងគ្មានពេលខ្វល់ នឹងសម្ដីអ្នកដទៃនោះឡើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី