CamNews

អ្នកវិទ្យាសាស្ដ្រ​ ៖ អាចនឹងរកឃើញ​សភាវ​មានជីវិត​ នៅលើព្រះចន្ទទីតាន​ របស់ភពសៅរ៍

ក្រុមអ្នកវិទ្យាសាស្ដ្រ​ ទើបតែបានប្រកាស​អំពីការ​សិក្សា​ស្រាវជ្រាវ​មួយបង្ហាញថា ព្រះចន្ទ ទីតាន
(Titan) របស់ភពសៅរ៍ (Saturn) គឺជា​កន្លែង​មួយ​ដ៏សមស្រាប​ដើម្បី​កកើត​សភាវ​មានជីវិត​ក្នុង
ប្រព័ន្ធព្រះអាទិត្យ​របស់មនុស្សលោក។

ព្រះចន្ទ​ ទីតាន (Titan) របស់ភពសៅរ៍ មាន​ចំនុចពិសេស​ប្រហាក់ប្រហែលនឹងផែនដី

ព្រះចន្ទ​ ទីតាន របស់ភពសៅរ៍ គឺជាកន្លែង​ដែលក្រុមអ្នកវិទ្យាសាស្ដ្រ​មានក្ដីសង្ឃឹមថា អាចនឹងរក
ឃើញ​សភាវ​មានជីវិត​របស់មនុស្សភពផ្កាយ​ក្នុងប្រព័ន្ធព្រះអាទិត្យ​។ ក្រុមអ្នកសិក្សា​ស្រាវជ្រាវ​បាន
ឱ្យដឹងថា​ នៅលើផ្ទៃ​ខាងលើ​របស់ព្រះចន្ទ ទីតាន មាន​សារ​ធាតុគីមី​ជាច្រើន ដែលសមស្រប​ក្នុងការ
​កកើត​សភាវ​មានជីវិត បើទោះនៅទីនេះ មិនមានទឹក​ដ៏ដោយ។

ទំព័រ Gizmodo ឱ្យដឹងថា ព្រះចន្ទ ទីតាន របស់ភពសៅរ៍ មានទំហំធំជាង​ភពពុធ (Mercury) ទៅ
ទៀត។ ទីតាន ក៏ត្រូវបានគេ​ដឹង​ថា ជា​ព្រះចន្ទ​ធំជាងគេ​បង្អស់​ក្នុងចំណោមព្រះចន្ទ​ចំនួន ៦០​របស់
​ភព​សៅរ៍។ ផ្ទៃ​ខាងលើ​របស់ ទីតាន បច្ចុប្បន្ន មាន​ស្នាម​ដាន​របស់ទន្លេ បឹង និង​ភ្លៀង។ នៅលើ​
ភពសៅរ៍ មានសមុទ្រ​ធាតុ​មេតានមួយ​ដែល​មានវដ្ត​ប្រហាក់ប្រហែលនឹង​វដ្ដរបស់ទឹកនៅលើ
ផែនដី ប្រការ​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នកវិទ្យា​សាស្ដ្រ​វាយតម្លៃថា​ ទីតាន គឺជា​កន្លែង​សមស្របមួយ​ក្នុង
ការកកើត​សភាវ​មានជីវិត​។

នៅក្នុងការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែលទើបត្រូវបាន​ប្រកាស​ឱ្យដឹងកាល​ពីពេលថ្មីៗនេះ អ្នកស្រាវ​
ជ្រាវ Martin Rahm ឱ្យដឹងថា ភូមិសាស្ដ្រ និង​រចនាសម្ព័ន្ធ​​ធាតុ​ដី​នៅលើព្រះចន្ទ ទីតាន អាចនឹងមាន
ផ្ទុក​នូវ​ធាតុគីមី​ដែល​នាំឱ្យមាន​ការ​កកើត​សភាវ​មានជីវិត​។ ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ដ្រ​កំពុង​ផ្ដោត​
ការ​យកចិត្ត​ទុកដាក់​ក្នុងការ​ស្វែងរក​ភ័ស្ដុតាង​អំពី​វត្តមាន​របស់ធាតុ​ទាំង​នេះ។

ដោយការ​ប្រើប្រាស់រូបមន្ត​នៅលើកុំព្យូទ័រ ក្រុមអ្នកសិក្សា​ស្រាវជ្រាវ​មក​ពីសកលវិទ្យា​ល័យ​
Cornell បានរកឃើញថា ធាតុគីមី​មួយប្រភេទ​នៅលើ​ផ្ទៃខាងលើ​របស់ព្រះចន្ទ ទីតាន ដែលត្រូវ
បានគេ​ហៅថា hydrogen cyanide អាច​នឹង​បានរួមចំណែកក្នុង​ការ​កកើត​  បណ្ដា​សារ​ធាតុ
polymer ហើយក្នុងចំណោមនេះ មាន​ធាតុមួយដែលគេហៅថា polyimin។ បើទោះជា​អាកាស
ធាតុនៅលើព្រះចន្ទ ទីតាន ត្រជាក់ខ្លាំង ប៉ុន្តែ​ធាតុគីមី​ polyimin ក៏នៅតែអាច​ធ្វើ​ឱ្យមានប្រតិកម្ម​
គីមី​កើតឡើង​ នៅពេលវា​ទទួលបានកំដៅ​ព្រះអាទិត្យ​។

អ្នកស្រាវ​ជ្រាវ Martin Rahm ដែលធ្វើការ​នៅក្នុង​មន្ទីរពិសោធ​របស់ Roald Hoffmann ដែលជា​
ម្ចាស់ជ័យលាភីរង្វាន់ Nobel ឆ្នាំ ១៩៨១ ស្ដីអំពី​គីមីធាតុ​ និងសាស្ដ្រាចារ្យ​ Frank H.T. Rhodes
មកពីមន្ទីរ Humane Letters Emeritus ឱ្យដឹងថា “ធាតុ Polyimin អាចនឹងមាន​វត្តមាន​ជារចនា
សម្ព័ន្ធ​ខុសៗគ្នា​ ហើយវា​ក៏​អាច​ប្រតិកម្ម​នៅក្នុងអាកាសធាតុត្រជាក់” ។

នៅក្នុងសេចក្ដីប្រកាស​មួយដែលបានចុះផ្សាយ​នៅលើទំព័រ​កាសែត អ្នកស្រាវ​ជ្រាវ Martin Rahm
ក៏បានឱ្យដឹងដែរថា ពួកគេ​ត្រូវការ​ការវិភាគ​នូវ​លទ្ធផល​នៃការ​សិក្សា​ស្រាវជ្រាវ​បន្ត​ទៀត​ ដើម្បី
ស្វែងយល់​អំពី​រូប​មន្ត​នៃ​ការ​ប្រែប្រួលតាមពេលវាលា​របស់ធាតុគីមីខាងលើ។ លោក​បន្ត​ថា បើ
សិន​គេ​រកឃើញ​ភ័ស្ដុតាង​បង្ហាញអំពី​វត្តមាន​របស់ធាតុ​ដែលអាចកកើត​ជីវិត​នាពេល​ខាងមុខ
នោះវា​គឺជា​ដំណឹង​ក៏ល្អមួយ​។

ប្រែសម្រួល ៖ បុត្រា