CamNews

ដល់ក, ប្រធានាធិបតី កំពុងថ្លែងសុន្ទរកថា Sniper រាកៃបាញ់កាំភ្លើង ប្រហារមនុស្ស ២នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ២នាក់ បានរងរបួស បន្ទាប់ពីមន្រ្តីប៉ូលីសដៃត្រង់ (sharpshooter) រាកៃផ្ទុះអាវុធ​ (បាញ់ចេញនូវគ្រាប់កាំភ្លើង) ដោយអចេតនា អំឡុងពេលដែល ប្រធានាធិបតី ប្រទេសបារាំង លោក Francois Hollande ថ្លែងសុន្ទរកថា នេះបើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការប្រទេសបារាំង ។

គួរបញ្ជាក់ថា លោក Francois Hollande កំពុងតែថ្លែងសុន្ទរកថា នៅភាគខាងលិចប្រទេសបារាំង ពោល នៅតំបន់តំបន់ Charente ក្នុងកម្មវិធីសម្ភោធជាផ្លូវការ រថភ្លើងល្បឿនលឿន ពីប៉ារីស ទៅកាន់​ទីក្រុង Bordeaux ពេលនោះហើយស្រាប់តែស្នូរគ្រាប់កាំភ្លើងបាញ់ ក៏បានបន្លឺឡើង ស្របពេលលោក ថ្លែងសុន្ទរកថា នារសៀលថ្ងៃអង្គារ ម្សិលមិញនេះ ។ ច្បាស់ណាស់ ស្នូរកាំភ្លើងត្រូវបានឮជាក់ស្តែង នៅ ក្នុងឃ្លីប ពីទីតាំងកើតហេតុ​។ វិនាទីនោះ លោក Hollande កាលដែលបានឮស្នូរសម្លេង កាំភ្លើងហើយ នោះលោកលាន់មាត់ថា សង្ឃឹមថាវាមិនធ្ងន់ធ្ងរទៅចុះ ។

បើតាមរបាយការណ៍ បញ្ជាក់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យរាកៃគ្រាប់កាំភ្លើង ដោយអចេតនាលើកនេះ គឺអាចកើតឡើងទៅបាននៅពេលដែល អ្នកបាញ់កាំភ្លើងដៃត្រង់ (Sniper) ដែលលាក់ខ្លួនចាំការពារសន្តិ សុខពីលើដំបូងអាគារនោះ ស្រាប់តែផ្លាស់ទី​ទៅកាន់គោលដៃថ្មី ពលេនោះហើយ ក៏រាកៃគ្រាប់កាំភ្លើងតែ ម្តង ដែលបានបណ្តាលឲ្យមនុស្ស ២នាក់រងរបួស ម្នាក់ជាបុគ្គលិកអនាម័យ និងម្នាក់ទៀត ជាបុគ្គលិក ក្រុមហ៊ុនរថភ្លើងដែលទើបដាក់ដំណើរការខ្សែថ្មី ពី ប៉ារីស ទៅកាន់ Bordeaux ។ តាមរយៈការថ្លែង សុន្ទរកថា ២០នាទីចុងក្រោយ លោក Hollande ឲ្យដឹងថា លោកនឹងចុះទៅសួរសុខទុក្ខដោយផ្ទាល់ ជនរងគ្រោះ ២នាក់ ពីគ្រោះថ្នាក់ដោយអចេតនាខាងលើ ៕

​​​​​​​​​​​​​                                            *បញ្ជាក់ ៖ រូបភាពឯកសារ

<object width="480" height="380" data="http://www.youtube.com/v/FdW5Uea6g48&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/FdW5Uea6g48&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ