ផ្លែសាច់ ឬ ស្លាកស្នាម គឺជាសាច់ដុះ ឬ ស្លាកស្នាម ដែលមាននៅលើស្បែករបស់អ្នក បន្សល់ មកពី ការរងរបួស ដោយគ្រោះផ្សេងៗ។ ស្លាកស្នាមនេះ មានសញ្ញាបង្ហាញដូចជា មានពណ៌ ផ្កាឈូកស្លេកស្លាំង ឬ ពណ៌ត្នោត ដែលមាននៅជាប់ស្បែក ដែលធ្វើឱ្យស្បែករបស់អ្នក បាត់ នូវភាពទាក់ទាញ និង មើលទៅគួរឱ្យញញើត។ ខាងក្រោមនេះ គឺជាវិធីព្យាបាលផ្លែសាច់ ឬ ស្លាកស្នាម ដោយធម្មជាតិ។

ទឹកក្រូចឆ្មារ និងទឹកត្រសក់៖ លាបទឹកក្រូចឆ្មារនៅលើស្នាមផ្លែ ឬកន្លែងមានស្នាម នៅលើ ស្បែក ដោយប្រើសំឡី ជ្រលក់ក្នុងទឹកក្រូចឆ្មារ រួចលាបថ្មមៗ រយៈពេល ពីរដងក្នុងមួយថ្ងៃ រហូតដល់ស្នាមផ្លែនោះបាត់។វិធីមួយទៀត យកទឹកត្រសក់លាបនៅលើស្បែកមុខដោយប្រើ សំដី ជូតថ្មមៗ ដែលអាចបណ្តឹងរន្ធញើស និងបន្ថយកាត់ស្លាកស្នាម បានយ៉ាងល្អ។

ទឹកឃ្មុំ៖ វិធីដ៏ប្រសើរបំផុត សំរាប់ព្យាបាលផ្លែសាច់ ឬ ស្លាកស្នាម ដោយធម្មជាតិ គឺប្រើទឹក ឃ្មុំសុទ្ធ។ ទឹកត្រូវបានគេយកមកប្រើប្រាស់ ជាច្រើនសតវត្សន៍ មកហើយដើម្បីព្យាបាលស្នាម និងការរលាកភ្លើង។ វិធីប្រើយកទឹកឃ្មុំសុទ្ធមកលាបនៅលើស្លាកស្នាម៣ទៅ៤ដង ក្នុងមួយថ្ងៃ រហូតដល់បាត់ស្នាមនោះ។

ផ្លែចេក៖ សូមយកផ្លែចេកទុំជោរ មួយផ្លែ ច្របាច់ ឬកូរឱ្យម៉ដ្ឋ បន្ទាប់មក យកវាមកបិទនៅ លើកន្លែង ដែលមានមុន ឬ ស្លាកស្នាមនោះ ទុករយៈពេល ១០នាទី រួចលាងសំអាតទឹកចេញ ជាការស្រេច។ វិធីនេះ នឹងជួយបំបាត់ស្លាកស្នាម នៅលើស្បែកមុខ របស់អ្នកបានយ៉ាងឆាប់ រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ buzzle