(អង់គ្លេស)៖ ទារកទើបនឹងកើតម្នាក់ត្រូវបានគេចាត់ទុកថា មានសំណាងណាស់ដែលមានជីវិត រស់នៅបន្ទាប់ពីម្តាយសម្រាលនៅ លើចានបង្គន់ខណៈកំពុង អង្គុយបត់ជើង។

ហេតុការណ៍នេះកើតឡើងនៅទឹកដីអង់គ្លេស នារីជាម្តាយអាយុ២៤ឆ្នាំឈ្មោះ Gemma Williamson និយាយថា នាងបានទាញកូន ចេញដោយខ្លួនឯងពីចានបង្គន់បន្ទាប់ពី មានអាការៈឈឺពោះខ្លាំង ដែលនាងមានទម្ងន់ រយៈពេល២៩សប្តាហ៍ហើយ។

ទារកដែលកើតនៅបង្គន់នេះត្រូវបានដាក់ឈ្មោះថា Harvey Lee នៅពេលកើតចេញមក គឺក្មេងនេះហាក់ដូចជា មិនដកដង្ហើមឬបញ្ចេញសម្លេងអ្វីទេ ធ្វើឲ្យម្តាយមានការភ័យស្លន់ស្លោ ក៏ស្រែកហៅគូស្នេហ៍ដែល ឈរចាំខាងក្រៅឲ្យប្រញាប់ រករថយន្តសង្គ្រោះបន្ទាន់ ហើយពេលដែលគ្រូពេទ្យ មកដល់ក៏កាត់ទងសុក និងនាំម្តាយកូនទៅមន្ទីរពេទ្យ។

Williamson គិតថា កូននាងប្រហែលជាស្លាប់ ហើយតែពិតជាសំ ណាងមែនព្រោះគ្រូពេទ្យប្រាប់ថា ក្មេងមិនអីទេនិងស្នាក់នៅពេទ្យបាន ៧សប្តាហ៍ហើយដោយមានសុខភាពល្អ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង