អ្នកបង្ហាញម៉ូដប្ដូរភេទដ៏ស្រស់ស្អាត ទើបទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សាថ្នាក់ខេត្ត និងបានក្លាយជានារីប្ដូរភេទដែលមានតំណែងខ្ពស់បំផុតក្នុងប្រវត្ដិសាស្ដ្រនៃ
ប្រទេសថៃ។

Yollada “Nok” Suanyot នៅក្នុងសន្និសីតកាសែតមួយនៅប្រទេសថៃ

Yollada "Nok" Suanyot អាយុ ២៨ឆ្នាំ គឺជាបេក្ខនារីឯករាជ ប្រជែងជាមួយបេក្ខភាពមកពីបក្ស
Pheu Thai នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៧ឧសភា ដើម្បីជ្រើសរើសអ្នកទទួលខុសត្រូវ
ផ្នែកហេរញ្ញវត្ថុក្នុងក្រុមប្រឹក្សានៃខេត្ត Nan របស់ប្រទេសថៃ នេះបើតាមសេចក្ដីរាយការរបស់
ទំព័រ Global Post។

Suanyot គឺជាអ្នកចម្រៀង អ្នកសំដែង និងជាអ្នកបង្ហាញម៉ូដ ធ្លាប់ទទួលបានពានរង្វាន់ក្នុងការ
ប្រកួតសម្រស់របស់អ្នកប្ដូរភេទ។ Suanyot ជាសកម្មនារីដ៏មានប្រជាប្រិយនៅក្នុងបណ្ដាអង្គការ
ការពារសិទ្ធិសម្រាប់អ្នកប្ដូរភេទ និងជាអ្នកបង្កើតអង្គការស្ដ្រីប្ដូរភេទនៅប្រទេសថៃផងដែរ។

Yollada "Nok" Suanyot ក្នុងយុទ្ធនាគារឃោសនាបោះឆ្នោត

Yollada "Nok" Suanyot នៅក្នុងសន្និសីតកាសែតមួយ

បន្ទាប់ពីបានជាប់ឆ្នោតនៅក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាមូលដ្ឋាន Suanyot បានអោយ
ដឹងថា ខ្លួននឹងផ្អាកសកម្មភាពសិល្បៈដើម្បីចំណាយពេលសម្រាប់បំពេញការងារជាអ្នកតំណាង
រាស្ដ្រ។

Suanyot ថ្លែងថា ៖ "ខ្ញុំគិតថា ប្រជាជននៅក្នុងខេត្ត Nan មានការជឿជាក់លើសមត្ថភាព គឺមិន
មែនដោយសារតែភេទរបស់ខ្ញុំនោះទេ"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE