Cesc Fabregas ត្រូវបាន ទស្សនិកជន ស្គាល់ថា ជាតារាបាល់ទាត់ មួយរូបដ៏ល្បីល្បាញ ដែលធ្លាប់ លេងអោយក្រោម Arsenal កាលពីមុនហើយ ក៏បានផ្ទេរទៅ Barcelona ។ ឥលូវនេះ Barcelona ឲ្យ ភ្លើងខៀវទៅ Fabregas ចាកចេញ ពីក្រុមហើយ ដើម្បីត្រលប់ទៅ ទឹកដីអង់គ្លេសវិញ ។

នៅក្នុងការបើក ភ្លើងខៀវនេះ Barcelona បានដាក់តំលៃ ៣០ លានផោនលើ Fabregas ហើយចាំ មើលថាក្រុមណា ជាអ្នកហ៊ានទិញ នោះនឹងលក់ភ្លាម ។ ក្រៅពីនេះ Barcelona ក៏បានផ្តល់ឱកាស អោយក្រុម Arsenal ដែលជាអតីតក្រុមរបស់ Fabregas ដើម្បីដេញថ្លៃ ។ ខណៈពេល ឥលូវនេះ Fabresgas កំពុងតែនៅអង់គ្លេសស្រាប់ តែ Arsenal បានបោះបង់ឱកាស យកកីឡាករ ជើងចាស់ របស់ខ្លួនមួយរូបនេះហើយ ។ តែបើទោះបីជា Arsenal មិនចង់បានមែនតែ Chelsea និង Man City បានបញ្ចេញ ការចាប់អារម្មណ៍លើ កីឡាករវ័យ ២៧ ឆ្នាំនេះ ។

ខណៈពេលដែល Man City ជាម្ចាស់ជើងឯក ក្នុងរដូវកាលកន្លងទៅនេះ ក្រុមនេះបាននឹង កំពុងត្រូវ ការកីឡាករថ្មីៗ ជាច្រើនមកពង្រឹងគ្រឹះ របស់ខ្លួន ។ សំរាប់ Chelsea វិញយើងឃើញថា កីឡាករជា ច្រើនបាន ចាកចេញពីក្លឹប ហើយឥលូវនេះ កំពុងតែមាន ចន្លោះប្រហោងជាច្រើន ដូចនេះ Cesc Fabregas អាចនឹងក្លាយជាកីឡាករមួយ ដែលត្រូវចិត្ត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail