(អូស្ត្រាលី)៖ ប្រភេទត្រីបាឡែនពណ៌សដ៏កម្រ និងល្បីឈ្មោះបំផុតលើលោក humpback whale ត្រូវបានអ្នក ជិះទូកកម្សាន្តប្រទះឃើញ នៅក្នុងដែនទឹកភាគខាងជើង ប្រទេសអូស្ត្រាលី ជាទីដែលវាតែងតែចល័តមកលេងទឹក រៀងរាល់ឆ្នាំ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦។

បាឡែនឈ្មោលពណ៌សឈ្មោះ Migaloo ខាងលើនេះ ត្រូវបានគ្រប់គ្នាស្គាល់ និងចាប់អារម្មណ៍ខ្លាំងបំផុត ទៅលើពណ៌ប្លែកពីគេរបស់វា ដែលរយៈពេលជាច្រើនឆ្នាំមកនេះ ត្រូវបានក្រុមអ្នកតាមដាន ត្រីបាឡែនទូទាំងពិភពលោក អះអាងថា ជាត្រីបាឡែនពណ៌សប្រភេទ humpback whale ដែលស្រស់ស្អាតជាងគេលើលោក។

នៅឆ្នាំ ២០១៦នេះ វាបានហែលមកកាន់តំបន់ ដែនទឹកនៃរដ្ឋ New South Wales ហើយសម្រាប់អ្នករស់នៅក្រុង ទេសចរណ៍ Byron Bay ក៏បានឃើញវត្តមានរបស់ Migaloo ផងដែរ។ អ្នកស្រឡាញ់ត្រីបាឡែនជាច្រើននាក់ បានប្រមូលផ្តុំគ្នាមកទស្សនាទិដ្ឋភាព ដ៏កម្របំផុត ដែលមានតែមួយឆ្នាំម្តងនេះ។

គួរបញ្ជាក់ថា Migaloo មានប្រវែង ១៤ម៉ែត្រ ធ្លាប់ត្រូវបានគេប្រទះឃើញធ្វើដំណើរជាហ្វូង តែឥឡូវនេះបែរជាធ្វើ ដំណើរតែឯងទៅវិញ។ ប្រទេសអូស្ត្រាលី ត្រូវបានចាត់ទុកជាអ្នកអភិរក្សត្រីបាឡែនគ្រប់ប្រភេទ ជាពិសេសប្រភេទ កម្រដែលជិតនឹងផុតពូជ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង