កាលពីពេលថ្មីៗ Samsung បានធ្វើការបង្ហាញនូវគំរូម៉ាស៊ីនថតរូបមួយគឺ Galaxy Camera Wifi ។
សំរាប់ព័ត៌មាន Hardware នៃកាមេរ៉ានេះ គឺវាដូចទៅនឹង Version ដែលបានបង្ហាញខ្លួនកាលពីចុង
ឆ្នាំមុន ជាមួយនឹងចំនុចខុសគ្នាគឺមិនមាន Network 3G ដែលប្រើជាមួយស៊ីមកាតទូរស័ព្ទដូច Version
មុន។ ការដែលមិនបំពាក់ 3G ចូលក្នុង Version ថ្មីនេះ គឺនឹងធ្វើឲ្យវាមានតំលៃប្រសើរជាងមុន ពោល
គឺថោកជាង Version មុនដែលមានបំពាក់ 3G ប៉ុន្តែតំលៃជាក់ស្តែងយ៉ាងណា គឺនៅមិនទាន់បង្ហាញ
ឲ្យដឹងនៅឡើយ។

Galaxy Camera Version ថ្មីនេះនៅតែបំពាក់ Sensor CMOS កំរិតពន្លឺ 16,3 megapixel, កញ្ចក់ Lens
23 mm, optical zoom ឡើងដល់ 21x. កាមេរ៉ា ថតវីដេអូប្រភេទ Full HD ក្នុងកំរិតល្បឿន 30 frame
ក្នុងមួយវីនាទី ហើយអាចបន្កើនដល់ 120 frame នៅកំរិតពន្លឺ 768 x 512 pixel។

ផ្ទៃខាងក្រោយរបស់វា គឺជាអេក្រង់កំរិតពន្លឺ 4,8 inch, CPU Quad Core ល្បឿន 1,4 GHz, កាមេរ៉ា
ក្នុង 8 GB, កាតមេម៉ូរីក្រៅ microSD និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean៕

ដោយ៖ សិលា
ប្រភព៖ VE