បបូរមាត់ក្រហមគឺជាពណ៌ដ៏ស្រស់ស្អាតមួយដែលត្រូវបាននិយមចូលបំផុត ក្នុងព្រឹត្ដិការណ៍ម៉ូដែលទាំងឡាយ ក្នុងរដូវរំហើយ និងរងា ឆ្នាំ ២០១៣។ ដើម្បីមិនមានកំហុសនៅពេលលាបបបូរមាត់ដោយ
ក្រែមពណ៌ក្រហម អ្នកនឹងត្រូវស្វែងនូវប្រការខាងក្រោម។

ជ្រើសរើសពណ៌ក្រហមឱ្យសមស្រប

នៅក្នុងក្រុមនៃក្រែមពណ៌ក្រហម គឺមានពណ៌ស្រដៀងគ្នាច្រើន ដែលក្នុងនោះ នឹងមានពណ៌ក្រហមមួយភេទនឹងស័ក្ដិសមសម្រាប់ស្បែករបស់អ្នក ហើយប្រការសំខាន់គឺអ្នកត្រូវតែជ្រើសរើសពណ៌ក្រហមណាដែលស៊ីនឹងសម្បុរស្បែករបស់ខ្លួន។ ប៉ុន្ដែ បើទោះជាស្បែករបស់អ្នក មានសម្បុរស្រអាប់ ឬស ក៏ដោយ ពណ៌ក្រហមទឹកក្រូច នឹងជាជម្រើសល្អ និងសុវត្ថិភាព។ យ៉ាងនេះក្ដី ប្រសិនស្បែកមានសម្បុរកណ្ដាល(មិនសពេក មិនខ្មៅពេក) នោះពណ៌ក្រហមរាងផ្កាឈូក នឹងជួយឱ្យស្បែករបស់អ្នក មានសភាព.ស ភ្លឺថា្ល ជាងមុន។ ចំណែកស្បែកដែលមានសម្បុរខ្មៅ គួរតែប្រើក្រែមពណ៌ក្រាសៗ ដូចជា ក្រហមស្វាយ ឬក្រហម បែបស្រាទំពាំងបាយជូ។ សម្រាប់អ្នកដែលមានស្បែក.ស អាចជ្រើសរើសពណ៌ក្រហមប្រភេទណាក៏បាន អាស្រ័យលើសម្លៀកបំពាក់។

ការគូសគែមបបូរមាត់

មនុស្សជាច្រើនយល់ថា ការគូសគែមបបូរមាត់បានហួសសម័យទៅហើយ ប៉ុន្ដែប្រសិនអ្នកគ្រោងនៃលាបបបូរមាត់ក្រហម ចូរកុំភ្លេចគូសគែមបបូរមាត់ឱ្យសោះ។ អ្នកគួរជ្រើសរើសខ្មៅដៃគូសគែមបបូរមាត់ ដែលមានពណ៌ស្រដៀងនឹងពណ៌ក្រែម ឬខ្មៅដៃដែលមានពណ៌ក្រហមសុទ្ធ។ អ្នកប្រាកដជាមិនចង់ឃើញក្រែមបបូរមាត់ត្រូវលយ ប្រលាក់ចេញហួសបបូរមាត់ ក្រោយពីបានហូបអាហារ ឬហូបទឹក ឬមួយការលិទ្ធមាត់ក្នុងពេលជជែកគ្នា ប៉ុន្ដែប្រសិនបានគូសគែមបបូរមាត់ នោះបញ្ហាខាងលើនឹងមិនអាចកើតឡើងនោះទេ។

ជ្រើសរើសសម្លៀកបំពាក់ សមស្របនឹងពណ៌ក្រែម

ស្ដ្រីជាច្រើន មានទម្លាប់លាបក្រែមបបូរមាត់ ឱ្យស៊ីនឹងពណ៌សម្លៀកបំពាក់ ប៉ុន្ដែសម្រាប់ក្រែមបបូរមាត់ក្រហម អ្នកគួរធ្វើបញ្ច្រាសនេះវិញ។ បបូរមាត់ពណ៌ក្រហមនឹងមានភាពលេចធ្លោ ហើយបញ្ចេញ “ពន្លឺ” នៅគ្រប់ស្ថានភាព និងទីកន្លែង ដែលអ្នកទៅដល់ ដូច្នេះ កន្លែង និងស្ថានភាពខ្លះ អាចធ្វើឱ្យសម្លៀកបំពាក់ និងពណ៌បបូរមាត់ត្រូវ “ដើរ” ខុសទិសគ្នា។ ដើម្បីដោះស្រាយបញ្ហានេះ ចូរប្រើប្រាស់រ៉ូបពណ៌ខ្មៅស៊ិចស៊ី ឬខោខៅប៊ោយ និងអាវធំធ្វើអំពីស្បែក ព្រោះថា សម្លៀកបំពាក់ដែលមានរូបភាព ឬពណ៌សាមញ្ញនឹងជួយរក្សាតុល្យភាព នៅពេលអ្នកលាបបបូរមាត់ក្រហម។

រក្សាឱ្យធ្មេញបានស

ធ្មេញ និងបបូរមាត់ក្រហម មានទំនាក់ទំនងផ្នែកសម្រស់នឹងគ្នា ដូច្នេះ ចូរកុំធ្វើឱ្យខ្លួនក្លាយជាអ្នករងគ្រោះដោយសារតែធ្មេញមានពណ៌ស្រអាប់។ អ្នកគួរតែចៀសវាងកាហ្វេ តែ បារី ប្រសិនមានគម្រោងនឹងលាបបបូរមាត់ពណ៌ក្រហម។ ការខាំផ្លែស្ដ្រូបូរី និងរក្សាវាឱ្យនៅជាប់នឹងធ្មេញប្រហែល ៥នាទី គឺជាវិធីខាត់ពណ៌ធ្មេញបន្ទាន់ ដែលអ្នកគួរតែដឹង។

ថាទេ ចំពោះពណ៌ផ្កាឈូក

នៅពេលលាបបបូរមាត់ក្រហម អ្នកមិនគួរប្រើប្រាស់អ្វីដែលមានពណ៌ផ្កាឈូក។ អ្នកនឹងក្លាយជាអ្នករងគ្រោះផ្នែកសម្រស់ ប្រសិនស្លៀករ៉ូបពណ៌ផ្កាឈូក ជាមួយនឹងបបូរមាត់ក្រហម។ ល្អបំផុត គួរតែកុំកាន់ ស្លៀក ឬពាក់អ្វីដែលមានពណ៌ផ្កាឈូក ពេលអ្នកមានបំណងនឹងលាបបបូរមាត់ក្រហម។

ដោយ ៖ តារា
ប្រភព ៖ TCLD