Microsoft ទើបតែបង្ហាញនៅលើទីផ្សារនូវទូរស័ព្ទមូលដ្ឋានមួយគឺ Nokia 230 (ម៉ូដែលស៊ីមពីរគឺ Nokia 230 Dual SIM) ដែលបំពាក់កាមេរ៉ា 2MP សម្បកធ្វើពីអាលុយមីញ៉ូម និងមានតម្លៃលក់ ថោកសមរម្យ។

អានអត្ថបទ៖ ឮថា Galaxy S7 នឹងមានរន្ធ សម្រាប់ដាក់កាតមេម៉ូរីបន្ថែម?

ចំពោះគោលដៅទីផ្សារដែល Nokia 230 ផ្តោតទៅដល់ គឺបណ្តាអ្នកប្រើប្រាស់ដែលត្រូវការទូរស័ព្ទសាមញ្ញ មួយគ្រឿងដែលមានភាពរឹងមាំ និងមានតម្លៃថោកសមរម្យ ទៅនឹងថវិការរបស់ខ្លួន។

ប្រភពព័ត៌មានពីគេហទំព័របច្ចេកវិទ្យា PhoneArena និង GSMArena បានឲ្យដឹងថា ឧបករណ៍នេះប្រើ ប្រព័ន្ធដំណើការ Series 30+ ជាមួយសម្បកក្រោយធ្វើពីលោហធាតុ អេក្រង់ទំហំ 2.8 inch កំរិតភាពច្បាស់ 320 x 240 pixel, កាមេរ៉ាមុខក្រោយ 2MP, អង្គផ្ទុកទិន្នន័យ 16MB អាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD បានដល់ទំហំអតិបរមា 32GB និងមានថាមពលថ្ម 1200 mAh។ តាម Microsoft បានឲ្យដឹងថា រយះពេល Standby របស់ Nokia 230 បានដល់ ២៧ថ្ងៃ សម្រាប់ម៉ូដែលស៊ីមមួយ និងបាន ២២ថ្ងៃ សម្រាប់ ម៉ូដែលស៊ីមពីរ។ តំណភ្ជាប់មួយចំនួនដែលមាននៅក្នុងទូរស័ព្ទរួមាន៖ ហ្វ្រេកង់ 900/1800MHz, Bluetooth 3.0, FM radio និងរន្ធដោយតកាស jack 3.5mm។

អានអត្ថបទ៖ លេចចេញលក្ខណៈសម្បត្តិរបស់ Galaxy A9, RAM 3GB ថតវីដេអូកំរិត 4K

Microsoft ក៏បានបំពាក់នៅលើ Nokia 230 នូវ Application មួយចំនួនដូចជា កម្មវិធីបើកគេហទំព័រផ្សេងៗ Opera Mini កម្មវិធីស្វែងរក Bing Search, MSN Weather។ ទូរស័ព្ទនេះនឹងចាប់ផ្តើមដាក់លក់នៅលើទីផ្សារ ប្រទេសឥណ្ឌា តំបន់អាស៊ី និងមជ្ឈឹម នៅក្នុងខែធ្នូ ជាមួួយនឹងតម្លៃលក់ ៥៥ដុល្លារ៕

អានអត្ថបទ៖ Galaxy A7 ម៉ូដែល ២០១៦ នឹងប្រើ chip Exynos 7580, RAM 3 GB ខ្លាំង និងស្អាត ជាងមុន

<object width="500" height="400" data="http://www.youtube.com/v/GrZs6hJ-1b4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/GrZs6hJ-1b4&rel=1" /></object>

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, GSMArena, Vreview