(កំពង់ធំ)៖ មន្រ្តីចូលនិវត្តន៌ នៃមន្ទីរសុខាភិបាលខេត្តកំពង់ធំម្នាក់ បានត្អូញត្អែរថា ពួកគេជាង២០នាក់ នៅមិនទាន់បានប្រាក់បំណាច់ចុងក្រោយនោះទេ សម្រាប់ឆ្នាំ២០១៥ ខណ:មន្រ្តីនៅមន្ទីរផ្សេងទៀត បានទទួលរួចហើយ។

មន្រ្តីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Fresh News ថា «ពួកខ្ញុំ ជាង២០នាក់ ចេះតែឆ្ងល់ថា ហេតុអី មកដល់ពេលនេះហើយ នៅមិនទាន់ទទួលបានប្រាក់បំណាច់ចុងក្រោយទៀត ដែលម្នាក់ៗ ត្រូវទទួលមួយឆ្នាំ និងខ្លះទៀត៨ខែ ខណ:ដែលមន្ទីរផ្សេងទៀត គឺពួកគេបានទទួលរួចហើយហ្នឹង»។

មន្រ្តីរូបនេះ បានលើកឡើងថា ប្រាក់ទាំងនេះ គឺអាចជួយសម្រួលបានយ៉ាងច្រើន លើការចំណាយផ្សេងៗ និងអាចយកទៅរកសីុថែមទៀតផង តែបែរជាមិនទាន់ទទួលបានទៅវិញ ដូច្នេះលោក និងមន្រ្តីផ្សេងទៀតសូមស្វែងរកអន្តរាគមន៍ ពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយផង។

ជុុវិញការលើកឡើងរបស់មន្រ្តីចូលនិវត្តន៍ខាងលើនេះ Fresh News មិនទាន់អាចស្វែងរកការពន្យល់ និងបកស្រាយពីអ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយទូរស័ព្ទរបស់លោកស្រី គ្មានអ្នកទទួល នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី