ស្វាយរៀងៈ ដោយសារតែ តណ្ហាមោហ៍បាំង បុរសម្នាក់ ដែលមានប្រពន្ធកូន រួចទៅហើយនោះ
បានប៉ុនប៉ងចាប់រំលោភ ប្អូនស្រីជីដូនមួយខ្លួនឯង តែមិនបានសម្រេច ហើយពេលដែលនគរបាល
ចាប់ខ្លួន ក៏យំសោកស្ដាយកំហុសខ្លួនឯង ។ ហេតុការណ៍ ប៉ុនប៉ងចាប់រំលោភនេះ បានកើតឡើង
កាលថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៣ នៅផ្ទះស្រ្តីរងគ្រោះ ដែលស្ថិតនៅភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល
ស្រុកស្វាយទាប ។

យោងតាម សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលប៉ុនប៉ងចាប់រំលោភ ប្អូនស្រីជីដូនមួយ
ខ្លួនឯងនេះ មាន ឈ្មោះ សំ ណាក់ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ នៅជិតគ្នា និងស្រ្តីរងគ្រោះ
មានប្រពន្ធ និងកូនពីរនាក់ ហើយមានមុខរបរ ធ្វើស្រែ ចំណែកស្រ្តីរងគ្រោះ ឈ្មោះ ស.ស.ព អាយុ
១៥ ឆ្នាំ ជាសិស្សសាលា។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ នៅផ្ទះតែម្នាក់ឯង ដោយម្ដាយឪពុក ចេញទៅ
ក្រៅអស់ ហើយនៅវេលាម៉ោង ១០ និង ៣០នាទីព្រឹក ស្រ្តីរងគ្រោះ បានទៅផ្ទះបាយដាំបាយ ស្រាប់
តែជនសង្ស័យដោយឃើញស្រ្តីរងគ្រោះ នៅម្នាក់ឯង ក៏បានស្ទុះចូលទៅចាប់ប៉ុនប៉ង រំលោភតែ ពេល
នោះស្រ្តីរងគ្រោះ ក៏រើបំរាស់និងប្រតាយប្រតប់គ្នា ហើយក៏មានការស្រែក ឲ្យគេជួយផងដែរ ពេលនោះ
ស្រាប់តែឪពុកម្ដាយមកទាន់ ជនសង្ស័យក៏បានរត់គេចខ្លួន មកសម្ងំក្នុងផ្ទះ ក៏ប៉ុន្តែ ឪពុកម្ដាយជនរង
គ្រោះ បានទៅប្ដឹងសមត្ថកិច្ច ហើយបានមួយម៉ោងក្រោយមក សមត្ថកិច្ច ក៏បានទៅចាប់ជនសង្ស័យ
ដល់ផ្ទះតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ សំ ណាក់ បានសារភាពថា ខ្លួនពិតជាបានប៉ុនប៉ង ចាប់រំលោភ
ប្អូនស្រីជីដូន មួយ របស់ខ្លួនពិតប្រាកដមែន តែការចាប់រំលោភនេះ មិនបានសម្រេចនោះទេ ដោយ
សារតែម្ដាយឪពុកស្រ្តី រងគ្រោះមកទាន់ ខ្លួនក៏រត់គេចខ្លួនតែម្ដងទៅ តែត្រូវសមត្ថ កិច្ចតាមចាប់បាន។

បើតាមសមត្ថកិច្ច ពេលដែលយកជនសង្ស័យទៅឃុំខ្លួន បុរសនេះបានស្រែកយំដោយសារតែស្ដាយ
នឹងកំហុសខ្លួនឯង តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនឹងកសាងសំណុំរឿង ទៅកាន់តុលាការ
ដើម្បីកាត់ទោស ទៅតាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល