កំពង់ធំ ៖ លោកស្ទាវៗពីរអង្គ ដែលបួស រៀននៅក្នុងវត្ដមួយនាស្រុកស្ទោង ខេត្ដកំពង់ ធំ ត្រូវបានមន្ដ្រីធម្មការនិងគណៈកម្មការវត្ដ ចាប់ផ្សឹក ហើយក្រោយមកសមត្ថកិច្ចក៏ធ្វើ ការឃាត់ខ្លួនក្នុងបទប៉ុនប៉ងចាប់រំលោភស្រី ក្រមុំនៅក្នុងកុដិមិនបានសម្រេច ខណៈដែល ស្រីក្រមុំរងគ្រោះ បានទិញផ្លែត្របែកយក ទៅប្រគេន ដើម្បីឱ្យលោកសង្ឃទាំងពីរអង្គ ឆាន់ ។

ករណីលោកសង្ឃ ចាប់រំលោភស្រីក្រមុំ ដែលជាអ្នកភូមិចំណុះជើងវត្ដខាងលើនេះ បានកើតឡើងតាំងពីរសៀលថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅក្នុង ភូមិទួលព្រះធាតុ ហៅភ្លង ក្នុងភូមិសាម ក្អោប ឃុំទ្រា ស្រុកស្ទោង ខេត្ដកំពង់ធំ ។

លោកសង្ឃ ដែលរងនូវបណ្ដឹងពីបទប៉ុន ប៉ងចាប់រំលោភមិនបានសម្រេច ហើយក្រោយ មកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីខាងធម្មការនិងគណៈកម្មការវត្ដ ចាប់ផ្សឹកតាម ធម៌វិន័យសង្ឃរួចមកនោះ ត្រូវបានគេស្គាល់ ឈ្មោះទី១ ឈ្មោះវុន វិត ភេទប្រុស អាយុ ១៧ឆ្នាំ ទី២ ឈ្មោះតាន់ ទត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបេង ឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ខេត្ដកំពង់ធំនិងទៅបួស រៀននៅក្ន្នុងវត្ដកើតហេតុខាងលើ ។ ចំណែក ស្រីក្រមុំរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ហ ធ អាយុ១៩ឆ្នាំ មានទីលំនៅឃុំបន្ទាយ ស្ទោង ជាមួយនិងជនសង្ស័យផងដែរ។

តាមការរៀបរាប់ពីស្ដ្រីរងគ្រោះបានឱ្យ ដឹងថា នៅពេលព្រឹកមុនកើតហេតុ ខ្លួនបាន យកចង្ហាន់ទៅប្រគេន ព្រះសង្ឃនៅក្នុងវត្ដ ខាងលើ ហើយនេន ដែលជាជនសង្ស័យចាប់ រំលោភនាងជាអ្នកភូមិស្គាល់គ្នានោះ បាន ប្រាប់ឱ្យនាងជួយទិញផ្លែត្របែកឱ្យ និងឱ្យ យកទៅឱ្យដល់ក្នុងកុដិនៅពេលថ្ងៃរសៀល។ លុះពេលនាងចេញពីប្រគេនចង្ហាន់និងទៅផ្ទះ វិញដល់ពេលរសៀលនាងក៏បានធ្វើតាមការ មានសង្ឃដីកា របស់ព្រះសង្ឃ ដោយទិញផ្លែ ត្របែកពីអ្នកភូមិ យកទៅប្រគេនលោកនេន ដែលស្គាល់គ្នានោះ ដើម្បីឆាន់ ពេលថ្ងៃ ។ ពេលយកផ្លែត្របែកទៅប្រគេនដល់ក្នុងកុដិ ក្រោយពីប្រគេនហើយ ស្រាប់តែលោកសង្ឃ ទាំងពីរអង្គនាំគ្នាស្ទុះមកចាប់នាងអោបប៉ុន ប៉ងតែនាងបានរើរួចប្រុងស្ទុះរត់ ស្រាប់តែ លោកនេនមួយអង្គ ស្ទុះរត់ទៅបិទទ្វារ ហើយ ចាប់ដៃនាងខ្ទប់មាត់និងសម្រាតខោអាវនាង ចេញអស់ ទើបធ្វើសកម្មភាព រំលោភជាលើក ទី២ នាងក៏ចាប់ផ្ដើមរើបម្រះម្ដងទៀត រហូត ដល់រួច ហើយស្ទុះបើកទ្វាររត់ចេញទៅក្រៅ កុដិស្រែក ឱ្យគេឯងជួយនិងទៅប្រាប់ឪពុក ម្ដាយពីហេតុការណ៍ខាងលើនេះ ដោយមាន អ្នកឃើញហេតុ ការណ៍ជាក់ស្ដែង ទើបនៅ វេលាម៉ោង៤និង៣០នាទីល្ងាច មន្ដ្រីធម្មការ ស្រុកនិងអនុគណស្រុក ព្រះចៅអធិការ និង គណៈកម្មការវត្ដ សម្រេចធ្វើពិធីផ្សឹកនេន ទាំងពីរអង្គខាងលើ ហើយក៏ប្រគល់ខ្លួនទៅ ឱ្យនគរបាលស្រុកមកទទួលយក ដើម្បីកសាង សំណុំរៀងចាត់ការតាមច្បាប់ ។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥កម្លាំង នគរបាលស្រុកបានបញ្ជូនជនសង្ស័យទាំងពីរ នាក់ខាងលើនេះ មកស្នងការដ្ឋាននគរបាល ខេត្ដ ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការចាត់ ការតាមច្បាប់បន្ដទៀត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល