វាជារឿងសំខាន់ដែលត្រូវចាំទុកក្នុងចិត្ដថា នៅពេលមុខងារឫសសក់ បាត់បង់ទាំងស្រុងហើយនោះ វាមិនអាចស្រោចស្រង់បានវិញនោះទេ។ ប៉ុន្ដែទោះយ៉ាងណា ក៏យើងនៅមានដំណោះស្រាយធម្មជាតិមួយចំនួនទៀត ដើម្បីបង្កាភាពទ្រុឌទ្រោម ឬដំណើរការច្របូកច្របល់នៃឫសសក់ដែរ។

នៅក្នុងអត្ថបទនេះ យើងនឹងចែករំលែក ពីឱសថធម្មជាតិមួយចំនួន ដើម្បីជួយអ្នកក្នុងការព្យាបាលសក់របស់អ្នកឱ្យរឹងមាំ។

១. ប្រទាលកន្ទុយក្រពើ៖ ជែលប្រទាលកន្ទុយក្រពើ ត្រូវបានអ្នកជំនាញណែនាំឱ្យប្រើដើម្បីព្យាបាលសក់យូរលង់ណាស់មកហើយ។ នៅក្នុងករណីនេះ វាមានគុណសម្បត្ដិព្យាបាល ដែលជួយបង្ការភាពទ្រុឌទ្រោមនៃឫសសក់។

តើអ្នកត្រូវធ្វើដូចម្ដេច?

កាត់ប្រទាលកន្ទុយក្រពើ ឆ្វៀលយកសាច់

ប្រើត្បាល់បុកវាឱ្យម៉ត់ក្លាយជាទឹក

លាបទៅលើក្បាល និងម៉ាស្សាវាឱ្យបាន ១០ នាទី

យកមួកប្លាស្ទីកគ្របលើក្បាល ហើយទុកវាឱ្យបញ្ចេញប្រសិទ្ធភាពរយៈពេល ១ ម៉ោង

វិធីអនុវត្ដ

លាបប្រទាលនេះលើក្បាលស្ងួត នៅពេលយប់ រួចលាងជម្រះជាមួយទឹកត្រជាក់មុនពេលចូលគេង។ វិធីនេះនឹងធ្វើឱ្យសក់របស់អ្នករឹងមាំ ព្រមទាំងធ្វើឱ្យមានភាពភ្លឺរលោង។

២. ទឹកឃ្មុំ និងស៊ុតពណ៌ស ៖ ស៊ុតមានផ្ទុកនូវសមាសធាតុ ដែលអាចជួយព្យាបាលសក់ឱ្យរឹងមាំ ធ្វើឱ្យសក់រលោង និងផ្ដល់គុណប្រយោជន៍ដទៃទៀត ដែលឫសសក់ត្រូវការជាចាំបាច់សម្រាប់ការលូតលាស់សក់បានល្អ។

គ្រឿងផ្សំ

ស៊ុតយកតែចំណែកពណ៌ស ១ គ្រាប់

ទឹកឃ្មុំ ២ ស្លាបព្រាបាយ

តើអ្នកត្រូវធ្វើដូចម្ដេច?

លាយគ្រឿងផ្សំទាំងពីរមុខចូលគ្នា នៅក្នុងចានគោមមួយ ហើយកូរវាឱ្យចូលគ្នាល្អ

លាបទៅលើសក់ ដោយធ្វើចលនាម៉ាស្សាឱ្យពេញក្បាលរយៈពេល ១០ នាទី

ពួកមួកប្លាស្ទីក នៅលើក្បាល និងទុកវាឱ្យបញ្ចេញប្រសិទ្ធភាពរយៈពេល ៣០ នាទី

បន្ទាប់មកលាងជម្រះ ដោយទឹកត្រជាក់

វិធីអនុវត្ដ

លាប មុនពេលអ្នកកក់សក់។ អ្នកអាចអនុវត្ដបែបនេះ ឱ្យបាន ៤ ដងក្នុងមួយសប្ដាហ៍ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth