(អាមេរិក)៖ យោងតាមទស្សនាវដ្តីសុខភាព និងសម្រស់របស់អាមេរិក បានឲ្យដឹងថា ដើម្បីការរស់នៅពោរពេញ ដោយសុភមង្គលទាំងផ្លូវកាយ និងផ្លូវចិត្ត យើងត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង សម្រាប់ទប់ទល់នឹងឧបសគ្គ និងសេចក្តីតប់ប្រមល់ទាំងឡាយ។ ជាក់ស្តែងខាងក្រោមនេះ ជាដំបូន្មានខ្លះសម្រាប់ជាជំនួយ ដល់ស្មារតីអ្នកដែលទន់ខ្សោយ៖

១. ស្នេហាពិតជាមានប្រសិទ្ធភាពក្នុងការបំបាត់ជំងឺតប់ប្រមល់
នៅពេលប្រពឹត្តសិច សារពាង្គកាយបញ្ចេញការទប់ទល់ នឹងការឈឺចាប់ទាំងឡាយ ដែលមានពីកំណើត។ សកម្មភាពនៃការរួមភេទ អាចបន្លប់ភាពតានតឹងនៅក្នុងចិត្ត ផងដែរ និងអាចកាត់បន្ថយការបញ្ចេញ អ័រមូន Adrenaline ដែលជាប្រភេទអ័រម៉ូនបញ្ចេញ តាមផ្នែកនៃខួរឆ្អឹងខ្នង និងជាអ័រម៉ូនបង្កជំងឺ តប់ប្រមល់។ ជាការពិតណាស់ការរំជួលអារម្មណ៍ នៅពេលប្រព្រឹត្តសិចមិនអាចអូសបន្លាយ លើសពីប៉ុន្មានម៉ោងទេ ប៉ុន្តែការរួមរ័កសេ្នហានាំឲ្យយើងធូរស្បើយ ពីមនោសញ្ចេតនាព្រួយបារម្ភ និងភាពតប់ប្រមល់ផ្សេងៗ ដែលមាននៅក្នុងចិត្ត។

២. ស្វែងរកភាពស្ងប់ស្ងាត់
អ្នកត្រូវរក្សាចិត្តស្ងប់ស្ងាត់ មិននិយាយស្តីពីព្រោះសូរសំឡេង អាចជាកត្តាមួយបណ្តាលឲ្យមានក្តីតប់ប្រមល់។ ការងងុយគេង ដំណើរប្រែប្រួលនៃអ័រម៉ូន ការឡើងខ្ពស់នៃសម្ពាធសរសៃ ឈាមក្រហម និងចលនាឈាមរត់នៅក្នុងសាច់ដុំ និងនៅក្នុងខួរក្បាល ការកើនល្បឿននៃចង្វាក់បេះដូង និងចលនាដកដង្ហើម ក៏ជាកត្តាបង្កភាពតប់ប្រមល់ផងដែរ។ ផលវិបាកនៃសំឡេងនៅលើសរីរាង្គ យើងមានច្រើនយ៉ាង ដែលនៅក្នុងនោះ ការឈ្លោះប្រកែកគ្នា ក៏ត្រូវបានទាក់ទងជាមួយការកើនឡើង នៃចំនួនមាត្រាសូរសំឡេង ឬ Nombre De Decibels ដែលជាហេតុបង្កឲ្យមានអារម្មណ៍មួម៉ៅ និងតប់ប្រមល់ផងដែរ។
ជាមួយគ្នានេះដែរ ក្នុងចំនោមសំឡេង ដែលធ្វើឲ្យតប់ប្រមល់ជាងគេ គឺសំឡេងទូរស័ព្ទ។ អ្នកត្រូវចេះក្រែងចិត្តអ្នករស់នៅក្បែរខាងគ្នា ដោយចៀសវាងកុំឲ្យលាន់សំឡេងក្តុងក្តាំង ជាការរំខានដល់ដំណេករបស់គេ។ជារឿយៗ ជំងឺតប់ប្រមល់ កើតចេញពីខួរក្បាលនឿយហត់ ដោយធ្វើការច្រើនហួសហេតុពេក។ ហេតុនេះ អ្នកត្រូវចេះសម្រេចចិត្តលៃលកពេលទំនេរសម្រាប់ដើរលំហែកាយផងដែរ។

៣.ការហាត់ប្រាណ ជាវិធីមួយដ៏ល្អ និងត្រឹមត្រូវ
កាលណាខ្លួនយើងមានសុខភាពល្អ ខួរក្បាលរបស់យើងក៏មាន ប្រាជ្ញាភ្លឺស្វាងទៅតាមនោះដែរ។ ដោយឡែក ការអនុវត្តយ៉ាងទៀតទាត់នូវការ ធ្វើលំហាត់ប្រាណ ជាកត្តាមួយជួយទប់ស្កាត់ ជំងឺទាំងឡាយដែលពាក់ព័ន្ធបេះដូង និងសរសៃឈាម និងជាមធ្យោបាយមួយជួយកាត់បន្ថយ រោគឡើងរឹងសាច់ដុំ និងភាពអស់កម្លាំង។ ការហាត់ប្រាណជួយ ដល់ការផលិតនៃអ័រម៉ូន ដូចជា Les Endorphines ដែលមានតួនាទីប្រឆាំង ការចុះខ្សោយកម្លាំង ដែលនៅក្នុងនោះរួមមាន កាតហាត់កីឡា ការពត់ខ្លួន នឹងការបញ្ចេញកម្លាំង មានដូចជាកីឡាហែលទឹក បាល់ទាត់ ជិះកង់ ការហាត់ប្រាណជាដើម។

៤. សប្យាយជាអាវុធសំខាន់
សេចក្តីសប្បាយរីករាយ ជាអាវុធមួយប្រសើរបំផុត សម្រាប់ប្រឆាំងនឹងជំងឺតប់ប្រមល់ ពីព្រោះវាផ្តល់នូវភាពស្រឡះ នៅក្នុងចិត្ត។ ដូច្នេះយើងត្រូវចេះរកការសប្បាយ មកដាក់ក្នុងខ្លួនជាងការបៀមទុក។

៥.សប្បាយមកពីការអានសៀវភៅ
មានអត្ថបទខ្លះ អាចជួយឲ្យអ្នកអានរលាយនៅក្នុងចិត្ត និងបំបាត់អស់នូវភាពកង្វល់ដែលមាន។ ដូច្នេះអ្នកត្រូវជ្រើសរើស សៀវភៅដែលនាំឲ្យអ្នកអានអាចជក់ចិត្តភ្លេច ភាពខ្វល់ខ្វាយ ប៉ុន្តែអ្នកមិនអាចតាំងអារម្មណ៍នៅលើការអានបាននោះទេ អ្នកក៏មិនត្រូវបង្ខំដែរ គឺប្រហែលជាដលើពេលត្រូវទៅពិគ្រោះជំងឺហើយ។

៦. ការម៉ាស្សា
ពីព្រោះតែជំងឺតប់ប្រមល់ជួយឲ្យសាច់ដុំឡើងរួញ បង្កទៅជាជំងឺឈឺខ្នង និងឈឺមួយចំហៀងក្បាល ទើបតម្រូវឲ្យយើងធ្វើការម៉ាស្សាឲ្យបានញឹកញាប់។ ការម៉ាស្សា ដែលមានប្រសឹទ្ធភាពជាងគេ គឺការម៉ាស្សាខ្នង ក្បាល និងបាតជើង។

៧.ការញញឹម
ការសើចញញឹមគ្មានតម្លៃអ្វីទាំងអស់ ប៉ុន្តែវាមានសារសំខាន់ប្រៀបបានកំណប់មហាសាលសម្រាប់អ្នកទទួលការញញឹមនេះ។
ការញញឹមមានឥទ្ធិពលម្យ៉ាង ធ្វើឲ្យមានអារម្មណ៍ជ្រះថ្លា គឺបានន័យថា វាអាចបណ្តេញភាពតប់ប្រមល់ក្នុងខ្លួន។ គុណប្រយោជន៍នៃការញញឹម មានច្រើនយ៉ាង វាធ្វើឲ្យចលនាបេះដូងដើរទៀងទាត់ វាជួយកាត់បន្ថយដំណើរឡើងឈាម វាជួយពង្រឹងប្រព័ន្ធដែលសុំានឹងរោគ។ ការលើសចំនួនមួយនាទី មានតម្លៃស្មើនឹងការសម្រាក៣០នាទី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង